CamNews

កាមេរ៉ា Drone បាន​ជួយ​អ្នក​ហែល​ទឹក​ពី​រ​នាក់​នៅ​ប្រទេសអូស្រ្តាលី (ទស្សនាវីដេអូរឹតតែអែម)

នៅ​ក្នុង​វគ្គហ្វឹកហាត់មួយ សម្រាប់ឆ្មាំការពារសមុទ្រ​ ដែលកំពុងសាកល្បងបញ្ជារ​ កាមេរ៉ា Drone បានក្លាយជាការជួយសង្គ្រោះពិតប្រាកដ នៅពេលដែល​ កាមេរ៉ា Drone បាន​ជួយសង្គ្រោះអ្នកហែលទឹកពីរនាក់នៅឆ្នេរសមុទ្រ New South Wales។

នៅព្រឹកថ្ងៃព្រហស្បតិ៍ លោក Jai Sheridan មេ​ឆ្មាំការពារសមុទ្រ ដែលកំពុងបញ្ជារ​កាមេរ៉ា Drone នោះត្រូវបានបុរសវ័យក្មេងពីរនាក់ផ្តល់​សញ្ញា នៅ​ពេល​ថត​ជាប់​នៅលើផ្ទាំងរលកដែលមានកម្ពស់ 10 ហ្វ៊ីត។ លោក Sheridan បានបញ្ជារកាមេរ៉ា Drone ឆ្ពោះទៅកាន់អ្នកហែលទឹក។

ការជួយសង្គ្រោះបានចំណាយពេលត្រឹម​តែ​ ៧០ វិនាទីប៉ុណ្ណោះ។ លោក Sheridan បានមានប្រសាសន៍ថា៖ «នៅថ្ងៃធម្មតា ឆ្មាំសមុទ្រ​របស់យើងប្រហែល​ជា​ត្រូវ​ការ​ពេល​ ពីរ បី​ នាទី​ជាង» ។

លោកសាស្រ្តាចារ្យ​ Blumenstein ពី​សកលវិទ្យាល័យ​បច្ចេកវិទ្យា​សុដនីបានឱ្យដឹងថា ក្នុងករណីដែលពាក់ព័ន្ធនឹងរលក​ខ្លាំងៗ ទីតាំងដាច់ស្រយាល ឬគ្រោះមហន្តរាយធម្មជាតិ ងាយ​បង្កគ្រោះថ្នាក់ ហើយ​ពេលវេលាជាកត្តាសំខាន់។ ​កាមេរ៉ា Drone អាចជួយ​អ្នក​ប្រតិបត្តិ ក្នុង​ការ​វាយតម្លៃស្ថានភាព ដោយមិន​ឲ្យ​មាន​គ្រោះថ្នាក់ដល់ជីវិតមនុស្ស។

នៅ​ក្នុង​ខែ​ធ្នូ រដ្ឋាភិបាល នៃ​ New South Wales បាន​ប្រកាស​ថា ខ្លួន​នឹ​ង​វិនិយោគ​ ៤៣០​ ០០០ដុល្លារ​អូស្រ្តាលី (៣៤៥ ០០០ ដុល្លារ​សហរដ្ឋអាមេរិក)​ ទៅ​លើ​បច្ចេកវិទ្យា​របស់​ កាមេរ៉ា Drone សម្រាប់​ឆ្នេរ​ខាង​ជើង​នៃ​ប្រទេស ៕

ប្រភព៖ New York Times