ជំងឺមហារីក គឺជាជំងឺមួយប្រភេទដែលនណាៗ ក៏បានឮ បានដឹង ក៏ប៉ុន្តែ វាមិនបានធ្វើអោយ
ចំនួន អ្នកកើតជំងឺនេះ ថយចុះនោះទេ។ ផ្ទុយទៅវិញវាបានបង្កើនឥទ្ធិពលរបស់វាកាន់តែ
ខ្លាំងឡើងៗ ក្នុងស្រទប់ប្រជាជនកម្ពុជា។ ជំងឺនេះច្រើនវាយប្រហារដោយស្ងាត់រហូតដល់
នាទីចុងក្រោយទើបវាបង្ហាញជារោគសញ្ញាឡើង ដែលធ្វើអោយគ្រូពេទ្យពិបាកក្នុងការ
ព្យាបាល នឹងជួយសង្គ្រោះ ហើយថែមទាំងត្រូវឲ្យអ្នកចំណាយប្រាក់យ៉ាងច្រើនក្នុងការ
ព្យាបាលផងដែរ។
ការផ្លាស់ប្តូរទំលាប់រស់នៅក្នុងជីវិតប្រចាំថ្ងៃរបស់អ្នកបន្តិចបន្តួច គឺអាចជួយអ្នកឲ្យជៀស
ផុតពីឱកាសប្រឈមមុខនឹងជំងឺមហារីកបានផងដែរ ។ សូមអនុវត្តតាមគន្លឹះខាងក្រោម៖
* គ្រប់គ្រងទម្ងន់របស់អ្នក៖
ការរក្សាទម្ងន់អោយនៅសមសួន ដោយធ្វើការហាត់ប្រាណជាប្រចាំ យ៉ាងហោចណាស់ ឲ្យ
បាន៣០នាទីក្នុង១ថ្ងៃ ឬច្រើនជាងនេះ អាចកាត់បន្ថយ ការប្រឈមនៃជំងឺមហារីកបានច្រើន
ប្រភេទ ដូចជា៖ មហារីកដោះ មហារីកប្រូស្តាត មហារីកសួត មហារីកពោះវៀនធំជាដើម។
* តមអាហារផ្អាប់៖
រោគមហារីកនឹងវិវត្តរីកធំធាត់យ៉ាងឆាប់រហ័ស បើអ្នកទទួលទានអាហារ អាហាដែលជាប្រភេទអាហារផ្អាប់ ឆ្អើរ អាំង និងត្រាំទុកជាដើម។ ដែលជាស្ពានចម្លងសំរាប់មហារីកបំពង់
អាហារ មហារីកក្រពេះ អាហារ មហារីកពោះវៀនធំ និងមហារីកថ្លើមជាដើម។ សូមទទួល
ទានបន្លែ និងផ្លែឈើ និងគ្រាប់ធុញជាតិ
* បន្ថយសុរា៖
ភេសជ្ជៈដែលមានជាតិអាល់កុលគ្រប់ប្រភេទ មិនថាស្រាក្រហម ឬស្រាបៀរ ស្រាសំប៉ាញ សុទ្ធតែជាភ្នាក់ងាយបង្ករោគ មហារីកបំពង់ករ មហារីកបំពង់អាហារ មហារីកផ្លើម មហារីក
ពោះវៀន និង មហារីកសុដន់ជាដើម។
* ឈប់ជក់បារី៖
បារីផ្ទុកទៅដោយធាតុពលដែល ប្រហែលជា៤០០០ប្រភេទ អាចផ្តល់ទុកទោសដល់អ្នក
ដែលបានពិសារវា វាអាចធ្វើឲ្យកើតជំងឺមហារីកសួត
* ការពារកំដៅថ្ងៃ៖
ពីម៉ោង ១០:០០ ដល់ ម៉ោង ៤ល្ងាច ជាពេលដែលព្រះអាទិត្យបញ្ចេញកាំរស្មីខ្លាំងបំផុត។ ដូចនេះគួរជៀសវាងដើរក្រោមកំដៅថ្ងៃដោយខ្លួនទទេរ ត្រូវនៅក្រោមម្លប់ជានិច្ច ឬពាក់
សំលៀកបំពាក់អោយជិតៗក៏បាន ដើម្បីការពារពីរោគមហារីកស្បែក។
* ចាក់វ៉ាកសំាងការពារមហារីក៖
ចាក់ថ្នាំការពារ រោគមហារីកមួយចំនួនដូចជា៖ មេរោគថ្លើមប្រភេទB(Hepatitis B) និងមេរោគ
មហារីកស្បូនជាដើម(Human papillomavirus �HPV�).
* គ្រប់គ្រងលើសកម្មភាពប្រឈមមុខផ្សេងៗ៖
ជៀសវាងមានដៃគួររួមភេទច្រើន ហើយការរួមភេទត្រូវប្រើប្រាស់ស្រោមអនាម័យ។ តែមាន
ដៃគួររួមភេទច្រើន អ្នកកាន់តែប្រឈមមុខនឹងរោគដែលឆ្លងតាមការរួមភេទច្រើន ដូចជា
អេដស៏ កាមរោគ ជាដើម។ ហើយអ្នកដែលរស់នៅជាមួយមេរោគអេដស៍អាចប្រឈមមុខ
ទៅនឹង មហារីក រុន្ធគូទ កស្បូន មាត់ស្បូន នងសួត ជាដើម។
* ទៅពិនិត្យសុខភាព៖
ការពិនិត្យសុខភាពគឺជាប្រការចំាបាច់ដើម្បី អោយខ្លួនអ្នកជៀសផុតពីជំងឺនេះ។ ប្រសិនបើ
គ្រូពេទ្យពិនិត្យឃើញការករកើតដំបូង គាត់អាចនឹងចាត់វិធានការ ព្យាបាលភា្លម និងមាន
ឧកាសជាស្បះស្បើយច្រើន ៕
(ដកស្រង់ពី Dr.Love)