Jennifer Lopez បែកចេញពីប្តីដោយសារមានប្រុសក្មេងថ្មី?
បន្ទាប់ពីមានការប្រកាសរបស់កំពូលតារាចម្រៀងអាមេរិក នាង Jennifer Lopez និង
លោក Marc Anthony ប្តីរបស់នាងដែលជាតន្ត្រីករនិងជាតារាភាពយន្ត បានប្រកាសថា
ពួកគេបានសម្រេចិត្តលែងលះគ្នា ក្រោយពីបានរៀបការជាមួយគ្នាអស់រយៈពេល៧ឆ្នាំ
មក ស្រាប់តែមានពាក្យចរចាមអារ៉ាមថា នាងបានជួបទាក់ទងជាមួយ លោក William
Levy ជាប្រុសសេ្នហ៍ថ្មីរបស់នាង។ គួរបញ្ជាក់ថា នាង Jennifer Lopez និង លោក Marc
Anthony ដែលបានរៀបការជាមួយគ្នានៅឆ្នាំ 2004 មានកូនភ្លោះអាយុ 3ឆ្នាំគឺឈ្មោះ
Mark និង Emily។
ក្នុងខ្សែវីដេអូមួយរបស់ពួកគេឈ្មោះ "I�m Into You" នាង Jennifer Lopez និងលោក
William Levy ដែលដើរតួក្នុងខ្សែវីដេអូនោះ បានឱបរឹតគ្នាយ៉ាងជិតស្និទ្ធនៅក្បែរឆ្នេរ
សមុទ្រមួយ ហើយនាងបានអង្អែលស្មានិងដើមទ្រូងរបស់គាត់។
ហើយជាពិសេសដែលមិនដឹង ថាវាជាករណីចៃដន្យ ឬយ៉ាងណានោះទេ គឺលោក
William Levy អាយុ 30ឆ្នាំ (ក្មេងជាងJennifer Lopez 11ឆ្នាំ) ដែលជាតារាភាពយន្តនិង
ជាអតីតបង្ហាញម៉ូតរូបនេះ ក៏ទើបនឹងបែកចេញពីប្រពន្ធរបស់គាត់គឺ តារាភាពយន្ត
Elizabeth Gutierrez។ Jennifer Lopez - I'm Into You (Dave Aude Radio Edit / Tonic Remix VDO)