ភ្នំពេញ ៖ បន្ទាប់ពីឡោមព័ទ្ធអស់រយៈ ពេលពេញមួយយប់ នៅតាមគម្ពោតព្រៃ ទីដែលស្ដ្រីជា
ប្រពន្ធ បានពួនសំងំលាក់ខ្លួន ក្រោយយកសាំងចាក់និងដុតទៅលើទាំងរស់ រួចមកនោះ ត្រូវបាន
សមត្ថកិច្ច ចាប់បានកាល ពីព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១២ ខណៈដែល ប្ដីរបស់ខ្លួនជាជនរងគ្រោះ
កំពុងជួយសង្គ្រោះ នៅក្នុងមន្ទីរពេទ្យកាល់ម៉ែត ។

យោងតាមមន្ដ្រីនគរបាលមូលដ្ឋានបានឱ្យដឹងថា ស្ដ្រីជាប្រពន្ធឈ្មោះឃិត ណែត ត្រូវ បានកម្លាំង
សមត្ថកិច្ចឃាត់ខ្លួនកាលពីព្រឹកថ្ងៃ ទី២៨ ខែធ្នូ បន្ទាប់ពីរូបនាងបានពួនលាក់ខ្លួន នៅតាមព្រៃក្រោយ
ពីធ្វើសកម្មភាពទៅលើ ប្ដីរបស់ខ្លួន កាលពីរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១២ ស្ថិតនៅផ្ទះរបស់ខ្លួន
ក្នុងភូមិធំ ខាងត្បូង សង្កាត់ពញាពន់ ខណ្ឌសែនសុខ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច មូលដ្ឋានបានឱ្យដឹងថា នៅវេលាម៉ោង៣និង ៥៥នាទី ស្ថិត
នៅផ្ទះជនរងគ្រោះមានការ ភ្ញាក់ផ្អើលកើតឡើង បន្ទាប់ពីស្ដ្រីជាប្រពន្ធ បានយកសាំងទៅចាក់លើ
ប្ដីរបស់ខ្លួន ដែល កំពុងដេកក្រោមផ្ទះ ហើយបានយកដែកកេះ អុច បណ្ដាលឱ្យឆេះប្ដី ប៉ុន្ដែត្រូវបាន
សាច់ ញាតិនិងប្រជាពលរដ្ឋក្បែរខាងជួយពន្លត់ទាន់ ព្វេលវេលា ហើយដឹកបុរសរងគ្រោះបញ្ជូន ទៅ
សង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ។

បើតាមសមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា មូលហេតុ ដែលនាំឱ្យស្ដ្រីជាប្រពន្ធហ៊ានធ្វើ សកម្មភាពយ៉ាង
ដូច្នេះទៅលើប្ដីរបស់ខ្លួននោះ ដោយសារតែខឹងប្ដីមិនស្រែប្រាំងជាមួយគ្នា បន្ទាប់ពីលោកប្ដី បានផឹក
ស្រាជាមួយអ្នក ភូមិ ខណៈទៅធ្វើជាកម្មករលីសែង ហើយ មកផ្ទះវិញ ក៏ចូលដេកនៅក្រោមផ្ទះ។

សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា បុរសរង គ្រោះមានឈ្មោះចន សារ៉ន អាយុ៣៤ឆ្នាំ រីឯ ស្ដ្រីជាប្រពន្ធ
ឈ្មោះឃិន ណែត អាយុ៣៧ឆ្នាំ។

យោងតាមប្រជាពលរដ្ឋ នៅក្បែរខាងបាន ឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ ស្ដ្រីជាប្រពន្ធ
ជិះកង់មកពីទិញសាំងកន្លះលីត្រ ដើម្បីចាក់ម៉ូតូរបស់ខ្លួន បន្ទាប់មកនឹងជិះទៅ ស្រែប្រាំង ប៉ុន្ដែពេល
ដែលចូលទៅដល់ក្រោម ផ្ទះ ឃើញប្ដីរបស់ខ្លួនស្រវឹង ហើយដេក ក៏បានដាស់ប្ដីឱ្យទៅស្រែប្រាំងជា
មួយគ្នា ប៉ុន្ដែលោកប្ដីមិនងើប គ្រាន់តែប្រាប់ថា ឱ្យទៅមុន ។ លុះឃើញលោកប្ដីឆ្លើយយ៉ាងដូច្នេះ ស្ដ្រី
ជាប្រពន្ធខឹងភ្លាម ហើយយកសាំងនៅក្នុងដប ដែលបម្រុងចាក់នៅក្នុងម៉ូតូនោ ស្រោចទៅលើប្ដីហើយ
យកដែកកេះដុត ធ្វើឱ្យមានការភ្ញាក់ផ្អើលតែម្ដង ។

ប្រជាពលរដ្ឋនៅក្បែរខាងបានឱ្យដឹងថា ប្ដីប្រពន្ធមួយគូរនេះ រៀបការអស់រយៈពេលជិត១០ឆ្នាំហើយ
និងមានកូនពីរនាក់ កូនស្រី ច្បង អាយុ៦ឆ្នាំ និងកូនប្រុសប្អូន អាយុ៤ឆ្នាំ ហើយអ្នកទាំងពីរមានជីវភាព
ក្រីក្រ និងតែង តែមានជម្លោះកើតឡើង ។

បច្ចុប្បន្នស្ដ្រីរូបនេះ ត្រូវបានឃុំខ្លួនជា បណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ
ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅតុលាការ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល