កាលពីម្សិលមិញថ្ងៃទី18កក្កដា តារាចម្រៀង Rebecca Black អាយុ14ឆ្នាំដែលធ្លាប់
បង្កើតឡើង នូវការជ្រូលជ្រើមមួយនៅលើបណ្តាញ Internet ជាមួយនឹងបទចម្រៀង
�Friday� បានផ្សព្វផ្សាយ album ទី2របស់ខ្លួន ដែលមានឈ្មោះថា �My Moment�នៅ
លើបណ្តាញ Youtube។ ភា្លមៗនោះ វីដីអូថ្មីរបស់ Rebecca ក៏បានបង្កើតឡើងនូវការ
ជ្រូលជ្រើមសារជាថ្មីម្តងទៀត។
បទចម្រៀងនេះត្រូវបាននិពន្ធដោយលោក Brandon �Blue� Hamilton ដែលវាជាបទ
ចម្រៀងមួយ ហាក់ដូចជាដើម្បីនិយាយអំពី Rebecca Black។ បទចម្រៀងនេះនិយាយ
អំពីរឿង ដែល Rebecca ស្រាប់តែក្លាយទៅជាតារាចម្រៀង ក្រោយត្រឹមតែមួយយប់តែ
ប៉ុណ្ណោះដោយបទ�Friday� ដែលត្រូវបានផ្សាយនៅលើបណ្តាញ Youtube តាំងពីខែកុម្ភះ
កន្លងមក។ មិនត្រឹមតែប៉ុណ្ណោះ �My Moment� ក៏មានពាក្យផ្ញើដល់មនុស្សដែលធ្លាប់
ចំអកឡកឡឺយបទ�Friday� របស់នាង។ �អ្នកជាមនុស្សដែលបាននិយាយថាខ្ញុំមិនអាច
ក្លាយទៅជាអ្វីមែនទេ? ពិតទេឬ? ខ្ញុំនឹងបញ្ជាក់ថាអ្នកខុសហើយ ខ្ញុំមិនមែនជាមនុស្សតែ
មួយជឿទៅលើចំណុចនោះទេ។ ប្រាថ្នាករបស់ខ្ញុំនឹងក្លាយទៅជាការពិត។�
នៅលើទំព័រ Twitter របស់ខ្លួន Rebecca បានឲ្យដឹងថា គាត់បានអញ្ជើញក្រុមរាំរបស់កម្មវិធី
�So You Think You Can Dance � ចូលរួមធ្វើវីដេអូរបស់ខ្លួននេះដែរ។ Rebecca ក៏បានបង្ហាញ
មោទនភាពយ៉ាងខ្លាំងពីព្រោះ �My Moment� បានធ្វើឲ្យគេហទំព័រ Youtube ត្រូវស្ទះដោយ
ចំនួនអ្នកចូលមើលបទចម្រៀងរបស់នាងច្រើនពេក។
ក៏ប៉ុន្តែ �My Momnet� ក៏អាចក្លាយទៅជាបទចម្រៀង "មហន្តរាយ" ទីពីររបស់ Rebecca ដែរ
ដោយសារ ចំនួនមនុស្សចុច �dislike� បានច្រើនជាង �like�។ ក្រោយពីប៉ុន្មានម៉ោងដំបូង
ដែលផ្សាយនៅលើគេហទំព័រនេះ មនុស្សចំនួនជិត 50.000នាក់បានចុច �dislike�។
ប្រភព៖ Aceshowbiz
ដោយ មិនា