ស្ទើរតែមិនគួរអោយជឿ ៖ ជាការពិត ជាមួយនឹងគ្រោះថ្នាក់ចៃដន្យ ខាងក្រោម ស្តីពី ឧបទ្ទេវហេតុសត្វ ហោះបុក បែកកញ្ជក់ផ្នែកខាងមុខ នៃប្រភេទយន្តហោះ ធន់តូច មួយគ្រឿង និយាយពីថា វាពិតជា ស្រៀវស្រើបហួស ខណៈអ្នកបើកបរ ប្រឹងបើកទាំងត្រដាបត្រដួស នៅលើរយៈកំពស់មួយដ៏ខ្ពស់ នេះ បើយោងតាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានប្លែកបរទេស ស្កាយ ។

លើសពីនេះ ប្រភពសារព័ត៌មានដដែល បន្តអោយដឹងថា ករណីគ្រោះថ្នាក់ចៃដន្យ ខាងលើនេះ បាន កើតឡើង នៅក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក ដោយនៅក្នុងនោះ បុរសជាអ្នកបើកយន្តហោះ លោក Weber បានព្យាយាមតាំងអារម្មណ៍ ចុះសំចត បានដោយជោគជ័យ ខណៈពេលដែលគាត់បានទទួល រងរបួសបន្តិចបន្តួច ។ គួរបញ្ជាក់ផងដែរថា ជាមួយនឹងវត្តមាន គ្រោះថ្នាក់ ដ៏កម្រ និងចៃដន្យខាងលើ នេះ ក៏ត្រូវបានថតជាប់ តាមរយៈ ប្រព័ន្ធកាម៉រ៉ាសុវត្ថិភាព ដូចគ្នាដែរ។ ខាងក្រោមជាវីដេអូ ជ្រាបកាន់ តែច្បាស់ តាមដានទស្សនាបន្តិចទៅ ៖

<object width="481" height="412" data="http://www.youtube.com/v/km62XVfYI3Q&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/km62XVfYI3Q&rel=1" /></object>

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស្កាយ