ទូរស័ព្ទទាំងប្រាំខាងក្រោមនេះ ជាប្រភេទទូរស័ព្ទដែលបានលេចធ្លោ និងចម្លែកបំផុត
ក្នុងប្រវត្តិសាសស្ត្រទូរស័ព្ទតាំងពីដើមរហូតដល់បច្ចុប្បន្ន។

1. Samsung Upstage (2007)

Upstage ជាប្រភេទទូរស័ព្ទដ៏លេចធ្លោមួយរបស់ក្រុមហ៊ុនផលិតទូរស័ព្ទ Samsung។ Samsung
Upstage បានបំពាក់ឧបករណ៍សំរាប់ប្រើទូរស័ព្ទនៅផ្ទៃម្ខាង និងឧបករណ៍សំរាប់ប្រើកម្មវិធីកំ
សាន្តនៅផ្ទៃម្ខាងទៀត។ វាមានកំរាស់តែ1,27cm មើលទៅតូចជាង iPod Nanoទៅទៀតហើយ
មានអេក្រង់ពណ៌ទំហំ 1,4 inch។ ទោះបីវាមានរាងតូចក៏ពិតមែន តែគុណភាពក្នុងការនិយាយ
ទូរស័ព្ទគឺល្អ។

2. Nokia 7280 (2005)

Nokia 7280 គឺជាទូរស័ព្ទមួយក្នុងចំណោមទូរស័ព្ទជាច្រើនទៀតដែលមានការរចនាម៉ូដ លេចធ្លោ
និងចម្លែកបំផុត។ ទូរស័ព្ទនេះបានបង្ហាញពីភាពស្អាតបែបអរូបី ដែលធ្វើឲ្យអ្នកប្រើមានការងឿង
ឆ្ងល់ពីរូបរាងខាងក្រៅ ជាពិសេសរបៀបនៃការប្រើប្រាស់តែម្តង។

3. Sierra Wireless Voq (2005)

អ្នកផលិត modem Sierra Wireless បានសាកល្បងសមត្ថភាពខ្លួនក្នុងវិស័យ smartphone ហើយ Voq
ពិតជាទូរស័ព្ទដ៏អសា្ចរ្យមួយ។ ទូរស័ព្ទ Windows Mobile នេះបានបំពាក់នូវ Keyboard គ្រប់គ្រាន់ដែល
ងាយស្រួលក្នុងការ SMS។ វាប្រើ Intel XScale 200-MHz, មេម៉ូរីក្នុង 48MB , 32MB RAM, រន្ធដោត
Secure Digital/Multi Media Card និងអាចថតសំលេងនិយាយបានទៀតផង។ ថ្មរបស់វាអាចប្រើបាន
6 ម៉ោងជាប់គ្នា និង Stand by បាន 100 ម៉ោង។

4. Motorola RAZR V3 (2004)

អ្នកទាំងអស់គ្នាប្រហែលជាបានស្គាល់ច្បាស់ហើយពីទូរស័ព្ទ V3។ វាជាទូរស័ព្ទមួយដែលមានការ
លេចធ្លោយ៉ាងខ្លាំងនៅឆ្នាំ 2004-2005 ជាមួយនឹងការរចនាម៉ូដស្តើង ស្អាត បំពាក់ដោយ camera
VGA អេក្រង់ពណ៌ 2.2-inch និង Bluetooth។

5. Danger Hiptop/Sidekick (2002)

ពេលដែលទើបនឹងដាក់ចេញលក់នៅសហរដ្ឋអាមេរិច T-Mobile Sidekick បានក្លាយជាទូរស័ព្ទ
ក្នុងក្តីស្រមៃរបស់អ្នកដែលនិយមលេង SMS ។ ទូរស័ព្ទ smartphone នេះ មានការរចនាម៉ូដប្លែក
ជាមួយអេក្រង់ LCDធំ អាចរុញឡើងលើបាន និងមាន Keyboard QWERTY។ វាក៏ជាប្រភេទទូរ
ស័ព្ទមួយដែលនិយមចូលចិត្តប្រើពីសំណាក់តារាៗល្បីៗ ដូចជា Paris Hilton...ជាដើម៕

ដោយ៖ ណាណូ
ប្រភព៖ zing