CamNews

ទេព បូព្រឹក្ស ប្រឹងហាត់រាំ រហូតជាំពេញខ្លួន

ភ្នំពេញ៖ តារាចម្រៀងល្បីល្បាញ រូបស្រស់សោភា វ័យក្មេង ក្បាច់រាំល្អ កញ្ញា ទេព បូព្រឹក្ស ជាតារាចម្រៀង ដែលសម្បូរសត្រូវ ដែលតាមព្យាបាទ គ្រប់ពេល ពោលមានអ្នកតាម ដូចស្រមោលអន្ទោលតាមប្រាណ រឿងរ៉ាវអាក្រក់ ទាំងពិត និងមិនពិតត្រូវ គេនិយាយចេញពីមាត់សត្រូវ តែនាងមិនដែលគិតថា ជាសត្រូវឡើយ។

ទេព បូព្រឹក្ស មិនខ្វល់រឿងរ៉ាវ គ្មានប្រយោជន៍នោះឡើយ ទោះជាពេលខ្លះ ត្រូវដេកយំម្នាក់ឯង ព្រោះហាក់បីដូចជារឿងសាហាវពេក សម្រាប់តារាចម្រៀង វ័យ១៩ឆ្នំារូបនេះ ដែលប្រឈមនឹងបញ្ហា មិនចេះអស់។ ប្រភពមួយ បានបង្ហើបថា ក្រោយពីចាកចេញ នៃប្រធានក្រុមរាំរបស់នាង នាងហាក់សោកស្ដាយដែរ តែគ្មានវិធីអ្វី ហៅមកវិញម្យ៉ាង គេទៅហើយ នាងមិនអន់ចិត្តអ្វីឡើយ មានតែខំប្រឹងប្រែង ទ្វេដងក្នុងការបំបែកក្បាច់រាំ ដោយខ្លួនឯង និងក្រុមរាំ ដែលនៅសល់ ទោះត្រូវហត់ជាងមុន។ ពេលខ្លះរងរបួស ព្រោះតែប្រឹងប្រែងពេក រហូតជាំពេញខ្លួន ហើយមិនដែលថាអ្វីឡើយ មានតែប្រឹងប្រែងទៀត សូម្បូតែស្ទីលតុបតែងខ្លួន តែងតែវិវត្តន៍ទៅមុខជានិច្ច មិនចុះចាញ់ងាយៗឡើយ ។

ក្នុងជំនួបនៅ រោងភាពយន្តល្បីមួយ ក្នុងទីក្រុងភ្នំពេញ តារាចម្រៀង ទេព បូព្រឹក បានស្លៀកពាក់ បែកជាក្មេងស្ទាវបន្តិច ជាមួយសក់ត្រឹមក ពណ៌សំបកមង្ឃុត និងអាវធំពាក់ពីលើខោខ្លី ប្រៀបបានកូនសិស្សសាលា ជប៉ុន ស្អាតសឹងតែមើលមិនស្គាល់ ។ ទេព បូព្រឹក្ស បាននិយាយថា នាងពិតជារវល់ ក្នុងអាជីពចម្រៀង ពិសេសជាងគេ ការហាត់រាំ គឺហាត់ជាប់ជានិច្ច មិនព្រលែងដៃឡើយ ប៉ុន្តែមិនសូវប្រយ័ត្ន ពេលហាត់រាំ ធ្វើឲ្យរបួស ជាំពេញខ្លួនបែបនេះ ។

សម្រាប់តារាចម្រៀង ទេព បូព្រឹក្ស ពិតតស៊ូ គួរឲ្យស្ងប់ស្ងែងបំផុត មិនថាមានរឿងអ្វី នៅតែមិនព្រម ចុះចាញ់ក្នុងអាជីព និង ក្ដីស្រមៃរបស់នាង ពិសេសមិនឲ្យសត្រូវកំបាំងមុខ ជាន់ឈ្លីតាមអំពើចិត្តជាដាច់ខាត៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល