CamNews

Brad Pitt នឹងមកប្រទេសចិន បើទោះជាត្រូវហាម?

កាលពីពេលកន្លងទៅនេះ កំពូលតារាសំដែង Brad Pitt បានប្រើប្រាស់ទំព័រសង្គមរបស់ Sina
Weibo និយាយថា គាត់នឹងមកកាន់ប្រទេសចិន ប្រការនេះបានទាក់ទាញចំណាប់អារម្មណ៍
យ៉ាងច្រើនពីសំណាក់អ្នកលេងអ៊ីនធើរណែត។

កាលពីថ្ងៃទី ៧មករា គណនីមួយនៅលើទំព័រ Sina Weibo    ដែលត្រូវបានទទួលស្គាល់ថា ជា
របស់កំពូលតារាសំដែង Brad Pitt មានចុះផ្សាយថា ៖ "នេះជាការពិត ខ្ញុំកំពុងមកកាន់ប្រទេស
ចិន"។ ឃ្លានេះត្រូវបានគេចែករំលែកដល់ទៅជាង ៣១,០០០លើក និងមានការបញ្ចេញយោបល់
ជាង ១៤,០០០លើក។  គណនីរបស់តារារូបនេះ   បានទាក់ទាញអ្នកចុះឈ្មោះ  តាមដាន  ជាង
១០០,០០០ នាក់។

ប៉ុន្ដែ មកដល់ព្រឹកថ្ងៃទី ៨ មករា ឃ្លាដែលត្រូវបានសរសេរលើទំព័ររបស់ Brad Pitt ត្រូវបានគេ
លុបចោល។ យ៉ាងនេះក្ដី ចំនួននៃការចុះឈ្មោះតាមដាន នៅតែកើនឡើង។

បច្ចុប្បន្ន គេនៅមិនទាន់ដឹងច្បាស់ថា   អ្នកណាជាអ្នកលុបឃ្លាខាងលើនោះទេ។   សូមបញ្ជាក់ថា
ក្រុមអ្នកត្រួតពិនិត្យរបស់ចិន នៅតែបន្ដការលុបចោលនូវយោបល់នានា ឬគណនីទាំងមូល ប្រសិន
គេរកឃើញថា មានខ្លឹមសារ ​"មិនល្អ"។ រដ្ឋាភិបាលចិន បានបញ្ជាឱ្យ Sina Weibo   និងក្រុមហ៊ុន
អ៊ីនធើរណែតដទៃទៀត អនុវត្តប្រការខាងលើ មិនដូច្នេះ ពួកគេនឹងត្រូវពិន័យ ឬបិទទ្វារទំព័ររបស់
ពួកគេតែម្ដង។

មកដល់ពេលនេះ គេនៅមិនទាន់បានឃើញ អ្នកគ្រប់គ្រងរបស់ Brad Pitt បញ្ចេញប្រតិកម្មពីបញ្ហា
នេះនៅឡើយ៕

ដោយ ៖ សីហា
ប្រភព ៖ zing