CamNews

ទីបំផុតលោក ដូណាល់ ត្រាំ ជ្រើសយកលោក Rex Tillerson ជាមិត្តភក្តិលោក ពូទីន ធ្វើជារដ្ឋមន្ត្រីការបរទេស

(អាមេរិក)៖ យោងតាមសារព័ត៌មាន Bloomberg ដែលចេញផ្សាយនៅមុននេះបន្តិច លោក Rex Tillerson ដែលគ្រប់គ្នាដឹងឮកន្លងមកថា អាចនឹងក្លាយជារដ្ឋមន្ត្រីការបរទេសអាមេរិកនោះ ត្រូវបានលោក ដូណាល់ ត្រាំ ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក ប្រកាសថានឹងជ្រើសរើសឲ្យធ្វើជារដ្ឋមន្ត្រីការបរទេសថ្មី ក្នុងអាណត្តិកាន់អំណាចរបស់លោកហើយ ខណៈលោក ត្រាំ នឹងស្បថឡើងកាន់តំណែងជាផ្លូវការ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ ខាងមុខនេះ។ នេះបើតាមវែបសាយ Bloomberg ចេញផ្សាយនៅមុននេះបន្តិច នាព្រឹកថ្ងៃអង្គារ ទី១៣ ខែធ្នូ ឆ្នាំ២០១៦។

សម្រាប់ការប្រកាសជាផ្លូវការនៃតំណែងនេះ ត្រូវបាន លោក ត្រាំ អះអាងថានឹងត្រូវធ្វើឡើងនៅព្រឹកថ្ងៃអង្គារ ទី១៣ ខែធ្នូ (ម៉ោងនៅទីក្រុងវ៉ាស៊ីនតោន) ត្រូវនឹងថ្ងៃពុធ ទី១៤ ខែធ្នូ ពេលវេលានៅកម្ពុជា។

គួរបញ្ជាក់ថា​នាយកប្រតិបត្តិនៃក្រុមហ៊ុន​ប្រេង ExxonMobil​ លោក រិច ធីល្លឺសុន (Rex Tillerson) គឺជាមិត្តម្នាក់របស់លោកប្រធានាធិបតីរុស្ស៊ីវ៉្លាឌីមៀ ពូទីន កន្លងមកត្រូវបានគេរំពឹងខ្ពស់ថា​នឹងអាចក្លាយជារដ្ឋមន្ត្រីការបទេសអាមេរិកថ្មី ក្រោមចំណាប់អារម្មណ៍ជាយូរមកហើយពីលោក ត្រាំ ខណៈដែល អតីតបេក្ខជនប្រធានាធិបតីអាមេរិក នៃគណបក្សសាធារណរដ្ឋ លោក មីត រុំនី (Mitt Romney) បានអះអាងថា លោកមិនមែនជាមនុស្ស​ដែលលោក ដូណាល់ ត្រាំ ត្រូវតែងតំាងជារដ្ឋមន្ត្រី​ការបរទេស​អាមេរិកនោះទេ៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី