CamNews

សុខ ស្រីម៉ុច ចាប់ផ្ដើមមានទឹកមាត់លេប ឡើងវិញ

(ភ្នំពេញ)៖តារាសម្តែងនៅក្នុងរឿង«ជីវិតនាងរក្សា» ធ្លាប់បានចាក់បញ្ចាំងនៅលើកញ្ចក់​ទូរទ​ស្សន៍​ប៉ុស្តិ៍ My​TV កញ្ញា សុខ ស្រីម៉ុច បានប្រាប់ ហ្វ្រេសញូវ តាមទូរស័ព្ទថា បច្ចុប្បន្នអា​ជីព​សិល្បៈ តួសម្តែងខ្សែភាពយន្ត និងចម្រៀងរបស់នាង គឺចាប់ផ្តើមដំណើរការទៅ​មុខយ៉ាង​រលូន​ជាថ្មី។ ​ម្យ៉ា​ងទៀតពេលនេះនាង ក៏​កំពុងតែ មានឱកាសច្រើន សម្រាប់ការបង្ហាញខ្លួន តាមរយៈការ​សម្តែង នៅក្នុង​រឿង និងច្រៀងតាមបណ្តា កម្មវិធីប្រគំតន្រ្តីនានា។

តារាសម្តែងសម្តីផ្អែម កញ្ញា សុខ ស្រីម៉ុច បាននិយាយប្រាប់ទៀតថា «ឈានចូលដល់ដំណាច់​ឆ្នាំ​២០១៥នេះ ទីផ្សារសិល្បៈរបស់ខ្ញុំហាក់មានស្ទុះឡើង​វិញ។ ពិសេសម្រាប់ឆ្នាំថ្មី២០១៦ខាង​នេះ​ គឺខ្ញុំទទួលបានការងារសិល្បៈច្រើន ហើយក៏មានគម្រោងចេញទៅក្រៅ ប្រទេសទៀតផង.»។

កញ្ញា សុខ ស្រីម៉ុច បានបញ្ជាក់ថា ការដែលនាងបាត់មុខពីទីផ្សារសិល្បៈ អស់មួយរយៈពេលខ្លីនោះ គឺមកពីជាប់រវល់ការងារផ្ទាល់ខ្លួន។ ប៉ុន្តែឥឡូវនេះ នាងចាប់ផ្តើមទទួលយកការអញ្ជើញឲ្យថតសម្តែង និងចេញច្រៀងតាមកម្មវិធីផ្សេងៗវិញហើយ។ ជាងនេះទៀត នៅឆ្នាំ២០១៦ខាងមុខនេះ ជាឆ្នាំហុងស៊ុយ ផ្តល់ការងារច្រើនសម្រាប់ នាងផងដែរ។

តារាសម្តែង ដែលកំពុងទទួលបានផ្លែផ្កា ពីអាជីពការ​ងារ​សិល្បៈ​ច្រើន កញ្ញា សុខ ស្រីម៉ុច បាននិយាយប្រាប់ឲ្យដឹងទៀតថា នាងនឹងខិតខំប្រឹង​ប្រែង ​ពង្រឹង​សមត្ថភាពខ្លួនឯង​បន្តទៀត ដើម្បីឲ្យអាជីសិល្បៈរបស់នាង កាន់តែជោគជ័យខ្លាំង និងមានការគាំទ្រកាន់តែច្រើនបន្ថែមទៀត ពីសំណាក់ទស្សនិកជន។ មិនតែប៉ុណ្ណោះ នាងសង្ឃឹមថា នៅថ្ងៃណាមួយខ្លួននឹងអាចជោគជ័យ ​កាន់​តែខ្លាំងជាងនេះ ។

គួររំឭកថា កញ្ញា សុខ ស្រីម៉ុច ក្រោយពីល្បីឈ្មោះគួរសម តាមរយៈតួសម្តែងភាពយន្តទាំងខ្នាតតូចនិងខ្នាតធំឲ្យបណ្តាផលិតកម្ម និងស្ថានីយទូរសទ្សន៍នានាមក បានធ្វើឲ្យទស្សនិកជន ដាក់ការចាប់អារម្មណ៍ខ្លាំង រាល់សកម្មភាពក្នុងវិស័យសិល្បៈ ព្រមទាំងរឿងរ៉ាវឯកជនផ្ទាល់ខ្លួន ទា​ក់ទងនឹងជីវិតស្នេហាក្រៅឆាក ខណៈបណ្តាញសារព័ត៌មានក្នុងស្រុក ពុំសូវមានការលើកឡើង ពីរឿងរ៉ាវផ្ទាល់ខ្លួនរបស់នាង នោះទេ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញ៉ូវអាស៊ី