(ភ្នំពេញ)៖ ស្របពេលទស្សនិកជន អ្នកនិយមលេងហ្វេសប៊ុកជាច្រើន ទាំងតារាសិល្បខ្មែរ និងអ្នកគាំទ្របានប្រតិកម្ម ទៅលើពាក្យសម្តីរិះគន់ មើលងាយស្រ្តីខ្មែរ ដែលលាបថ្នាំសក់ពណ៌ក្រហម និងលឿង ពីសំណាក់អាណិកជនខ្មែរ រស់នៅបារាំងម្នាក់ឈ្មោះ Garry Bane នេះដែរ តារាកំប្លែងអស់សក់ ស្ថិតក្នុងក្រុមនាយ ក្រឹម គឺនាយ ចយ ក៏បានចេញវីដេអូប្រតិកម្ម ដោយផ្ទុះកំហឹងខឹងខ្លាំងៗ ជាលើកដំបូង ដោយប្រៀបប្រដូចអាណិកជននោះថា ជាកង្កែបក្នុងអណ្ដូង មិនបានមើលឃើញអ្វី ឲ្យទូលំទូលាយ ។

នៅក្នុងវីដេអូ របស់តារាកំប្លែងនាយ ចយ បាននិយាយថា «ខ្ញុំសុំផ្ញើសារមួយនេះ ទៅលោក Garry Bane នៅបារាំង ដែលមើលងាយស្រ្តីខ្មែរ អ្នកដែលលាបសក់ ពណ៌ក្រហម និងលឿងថា សុទ្ធជាស្រីសំផឹងអស់សាច់…។ លោកឯងមើលងាយស្រ្តីខ្មែរខ្លាំងណាស់ ត្រង់ពាក្យសម្តីនេះ ។ ទោះខ្ញុំជាមនុស្សដែលមានមុខមាត់ អាក្រក់មែន ប៉ុន្តែមិនមែនចិត្តអាក្រក់ដូចលោកឯងទេ» ។

នាយ ចយ បានបន្តថា «លោកឯងមានមុខស្អាត តែសម្តីនិយាយចេញមក គឺអន់ជាងសត្វឆ្កែទៅទៀត ។ ពូកុំនិយាយបែបហ្នឹង ពូកំពុងមើលងាយស្រ្តីខ្មែរខ្លាំង ណាស់ ខ្ញុំមុខអាក្រក់ពិតមែន តែខ្ញុំស្រឡាញ់គោរពឲ្យតម្លៃនារីខ្មែរទាំងអស់ ប៉ុន្តែពូនិយាយចេញមក ហាក់មើលងាយស្រីខ្មែរណាស់ សម្តីនេះវាអត់ត្រូវទាល់តែ សោះ ហើយពូគួរតែគិតជាថ្មី ត្រង់ចំណុចនេះ ។ ម្យ៉ាងទៀតបើសិនជាពូនៅតែ អីចឹងទៀតមិនផ្លាស់ប្តូរគំនិតនោះ ខ្ញុំអាចនិយាយប្រដូចពូ ទៅនឹងសត្វកង្កែបនៅ ក្នុងអណ្តូង ។ ខ្ញុំគោរពពូ តែឥឡូវខឹងខ្លាំងពេក សុំហៅថា អាពូកង្កែបក្នុងអណ្តូងទៅចុះ»។

សូមទស្សនាវីដេអូ របស់តារាកំប្លែងនាយ ចយ ដែលបានបញ្ចេញប្រតិកម្ម ឆ្លើយតបអាណិកជនខ្មែរ រស់នៅបារាំង Garry Bane ជាមួយគេហទំព័រ កំសាន្ត ទាំងអស់គ្នាមានដូចខាងក្រោម៖

<object width="496" height="425" data="http://www.youtube.com/v/7bUOaTR7hAM&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/7bUOaTR7hAM&rel=1" /></object>

ផ្តល់សិទ្ធដោយ ៖ ហ្រ្វេសញូវអាស៊ី