កោះកុង ៖ អ្នកនេសាទម្នាក់បានបាត់បង់ជីវីត និង ៩ នាក់ផ្សេងទៀត ត្រូវបញ្ចូនទៅសង្រ្គោះបន្ទាន់នៅឯមន្ទីរពេទ្យ បន្ទាប់ពីទទួលទាន សាច់ត្រីកំពត កាលពីថ្ងៃចន្ទ ពេលល្ងាច នៅក្នុងស្រុកគីរីសាគរ ខេត្តកោះកុង ។

លោក សុខ ចេង មេឃុំកោះស្តេច បាននិយាយថា បុរសដែលពុលជាមួយនឹងត្រីកំពតយ៉ាងធ្ងន់ធ្ងរ ត្រូវបានបញ្ចូនទៅមន្ទីរពេទ្យនៅក្រុងព្រះសីហនុ ប៉ុន្តែអកុសល លោកបានសា្លប់នៅតាមផ្លូវ ។ ជនរងគ្រោះត្រូវបានគេស្គាល់ថា ជាបុរសម្នាក់មានឈ្មោះថា ពេជ្រ វិបុល អាយុ ៣០ ឆ្នាំ ។ ចំនែកឯជនរងគ្រោះចំនួន ៩ នាក់ទៀត បានធ្វើការព្យាបាលនៅឯមន្ទីរពេទ្យ ខេត្តកោះកុង ។

ប្រភពដដែលបានបន្តថា ជនរងគ្រោះដែលនៅមានជីវីតបានប្រាប់ថា បុរសដែលស្លាប់នោះ បានទទួលទានត្រីនោះច្រើនជាងគេ ចំនែកឯអ្នកផ្សេងៗហូបបានតែបន្តិចប៉ុណ្ណោះ ។

គួរបញ្ជាក់ឲ្យដឹងថា នៅក្នុងខែមិថុនា ឆ្នាំ ២០១៧ ធ្លាប់មានមនុស្សម្នាក់បានស្លាប់ និង ២ នាក់ទៀត បានឈឺ ដោយសារតែទទួលទានត្រីកំពតនេះ នៅក្នុងពិធីជប់លៀងមួយ នៅឯខេត្តក្រចេះ ៕

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ khmertimes