CamNews

បេសកកម្មមរណៈ! អង្គការ NASA «គ្រោងបញ្ជូ​នយានដើម្បី​ហោះទៅ​សិក្សាពីព្យុះព្រះអាទិត្យនៅកៀក​នឹងព្រះអាទិត្យ

(អាមេរិក)៖ ទីភ្នាក់ងារអវកាស​ណាសា (NASA) កំពុងរៀបចំ​គំរោងបេសកកម្ម​មួយក្នុងការបញ្ជូន​យានអវកាស ដែលនឹងធ្វើដំណើរឆ្ពោះទៅយ៉ាង​កៀកនឹង​ព្រះអាទិត្យ​ជាជាងវត្ថុណាៗផ្សេងទៀតទាំងអស់​ដែលបានបង្កើត​ដោយមនុស្ស​នៅក្នុងប្រវត្តិសាស្រ្ត ហើយវានឹង​ត្រូវទទួលរង​កម្តៅ​ និង​កម្លាំងវិទ្យុសកម្ម​ដ៏ខ្លាំងក្លា​មិនអាចនឹកស្រមៃ​ដល់បាន ដើម្បីធ្វើការស្វែង​យល់បន្ថែម​ឲ្យកាន់តែ​ច្បាស់អំពី «ព្យុះព្រះអាទិត្យ (Solar Winds)» ដែលប្រហែល​ជានៅថ្ងៃណាមួយ​អាចបង្កការ​គំរាមកំហែង​ធ្ងន់ដល់ភពផែនដី​របស់យើង។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន​រុស្ស៊ី Sputnik នៅមុននេះ​បន្តិចនាព្រឹក​ថ្ងៃពុធ ទី០១ ខែមីនា ឆ្នាំ២០១៧។

ព្រះអាទិត្យ​ត្រូវបានព័ទ្ធ​ជុំវិញដោយស្រទាប់ដ៏សែនក្តៅមានឈ្មោះ «កូរ៉ូណា (Corona)» ហើយប្លាស្មា​​របស់កូរ៉ូណា​​ជាទូទៅបាន​បាញ់​​ច្រាល​ចេញ​​​ទៅ​ក្រៅ​ នៅក្នុង​ទម្រង់ជាថាមពល​កម្តៅ​ដ៏មានឥទ្ធិពល​​ជាទីបំផុត​ ដែលត្រូវបាន​​គេស្គាល់ថា​ជា Solar Winds។ Solar Winds ឬកម្លាំងខ្យល់​នៃពន្លឺព្រះអាទិត្យនេះ​អាចបង្កភាពចលាចល​និងការគំរាមកំហែង​ធ្ងន់ធ្ងរដល់បណ្តាញ​ថាមពល​អគ្គិសនី​ បើសិនជាវា​ជះឥទ្ធិពល​ខ្លាំងមកលើ​ផែនដី ហើយព្យុះពន្លឺ​ព្រះអាទិត្យ​ដ៏ធំៗជាងគេបង្អស់នៅក្នុង​កំណត់ត្រា​នោះគឺព្រឹត្តិការណ៍​ព្យុះព្រះអាទិត្យ Carrington Event កាលពីឆ្នាំ១៨៥៩​ ដែល​បាន​​បណ្តាល​ឲ្យ​ម៉ាស៊ីន​ទំនាក់ទំនង Telegram Machine កាលពីសម័យនោះ​នៅក្នុងទ្វីបចំនួនពីរ​លែងដំណើរ​ការ។

ដោយឡែកជិត​១៦០ឆ្នាំក្រោយ​មកនេះ មនុស្សលោក​យើងបាន​និងកំពុងពឹងផ្អែក​ខ្លាំងឆ្ងាយជាង​អតីតកាលទៅ​លើថាមពល​អគ្គិសនី។ កាលពី​ឆ្នាំ២០១៣ មជ្ឈមណ្ឌល​បរិស្ថាន​បរិយាកាស​បានធ្វើការព្យាករណ៍​ថា​ ព្យុះព្រះអាទិត្យ​មួយ ដែលមាន​កម្លាំងដូច​ទៅ​នឹង Carrington Event នឹង​បង្ក​ការ​​ខូច​ខាតសរុប​ជាទឹកប្រាក់​ដល់ទៅ​២.៦ពាន់ពាន់លានដុល្លារ​នៅក្នុង​សហរដ្ឋអាមេរិក​តែឯង​ប៉ុណ្ណោះ ដោយមិន​គិតពី​ផ្នែកផ្សេងៗ​ទៀតទូទាំង​​ពិភពលោក​នោះឡើយ ហើយបណ្តាញ​អគ្គិសនីអាច​នឹងបាត់បង់​ថាមពល​អស់រយៈពេល​រាប់ខែ ឬមួយក៏ទៅ​ដល់រាប់ឆ្នាំ​ទៀតផង។

គ្រោះមហន្តរាយព្យុះ​ព្រះអាទិត្យ​អាចបង្ការ​ទប់ស្កាត់បាន​លុះត្រាតែ ឧបករណ៍​របស់មនុស្សយើង​អាចមានសមត្ថភាព​ព្យាករណ៍វា​បានយ៉ាង​ប្រសើរ​​ទុកជាមុន ដូច្នេះហើយ​ទីភ្នាក់ងារ​អវកាស NASA បានចាប់ផ្តើម​គំរោងនៃបេសកកម្ម​ឈ្មោះថា Solar Probe Plus ដែលត្រូវ​បានបង្កើត​​​ដោយមន្ទីរពិសោធន៍​ផ្នែករូបវិទ្យា​នៃសាកលវិទ្យាល័យ Johns Hopkins សហរដ្ឋអាមេរិក។

យានអវកាស Solar Probe Plus នឹងត្រូវ​បាញ់បង្ហោះ​ចេញពីផែនដីនៅ​ក្នុងឆ្នាំ២០១៨ខាងមុខនេះ ហើយធ្វើដំណើរ​ចម្ងាយ១៤០លានគីឡូម៉ែត្រ​​ ដើម្បីស្ថិតនៅរយៈចម្ងាយ​ជាង០៦លានគីឡូម៉ែត្រ​ពីព្រះអាទិត្យ ដែលនឹងទទួល​រងកម្តៅជាង១,៣៧១អង្សាសេ។ ម៉្យាងវិញ​ទៀតនៅពេលដែល​វាឈានដល់​ល្បឿនអតិបរិមា​គឺ ៧២៤,២០៥គីឡូម៉ែត្រក្នុងមួយម៉ោង​នោះ យានអវកាស Solar Probe Plus នឹងក្លាយ​ជាវត្ថុដែលបង្កើត​ឡើង​ដោយមនុស្ស​មានល្បឿនលឿន​ជាងគេបង្អស់ ពីព្រោះថា​ល្បឿននោះវាលឿន​ជាយានអវកាស​ជូណូ (Juno) របស់ NASA ដល់ទៅបីដង​ឯណោះ​។

ដើម្បីការពារ​យានអវកាស Solar Probe Plus ពីកម្តៅ​ដ៏សែនក្តៅ អង្គការ NASA បានដំឡើង​ខែលកាបូន​ការពារកម្តៅ​កម្រាស់​១១.៥សង់ទីម៉ែត្រ​ រួមជាមួយបំពង់​កម្តៅមួយចំនួន​ឈ្មោះថា Thermal Radiator ហើយបើសិន​ជាពួកវាដំណើរ​ការដូចតាម​ការគ្រោងទុកនោះ Thermal Radiator ​ នឹងជួយរារាំង​សូម្បីតែកម្តៅ​ដ៏មានឥទ្ធិពលខ្លាំងៗ​នៃផ្កាយដ៏ធំ​មួយនេះ មិនឲ្យប៉ះពាល់​ដល់គ្រឿងឧបករណ៍​ផ្សេងៗនៅផ្នែកខាង​ក្នុងឡើយ។

គួរបញ្ជាក់ថា​ក្រៅពីការបង្កើនការស្វែង​យល់បន្ថែម​នៃមនុស្ស​លោកអំពីព្យុះ​ព្រះអាទិត្យ ទីភ្នាក់ងារ​អវកាស NASA ក៏សង្ឃឹមដែរថា​នឹងអាចដោះ​ស្រាយ​អាថ៌កំបាំងដ៏​អស្ចារ្យមួយនៃ​ព្រះអាទិត្យ​ថែមទៀតផង។ ផ្ទៃនៃព្រះអាទិត្យ​ឆាបឆេះនៅ​ក្នុងកម្តៅប្រមាណ​ជា​ ៥,៥៣៨អង្សាសេ ប៉ុន្តែវា​មិន​​ស្មើនឹង​កម្តៅនៃបរិយាកាស​របស់វានោះឡើយ​ដែលមានដល់ទៅ​ជិតពីរលានអង្សាសេ​ឯណោះ។ អ្នកប្រហែល​ជាគិតថាបើយើង​នៅកាន់តែឆ្ងាយ​ពីប្រភព​នៃកម្តៅ យើងនឹងមិន​សូវមានអារម្មណ៍ថា​ក្តៅនោះឡើយ ដូច្នេះហេតុ​អ្វីបានជាបរិយាកាស​នៃព្រះអាទិត្យ​មានកម្តៅក្តៅខ្លាំងឆ្ងាយជាង​​ផ្ទៃ​ស្រទាប់ខាង​លើរបស់វាទៅវិញនោះ​គឺជាអាថ៌កំបាំងមិនទាន់​ស្រាយចេញ​មួយ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង