(ស្ទឹងត្រែង)៖ ម៉ូតូម៉ាក MSX ពណ៌សលាយខ្មៅ គ្មានស្លាកលេខមួយគ្រឿង បានបើកទៅបុកគូទគោយន្តដឹកឈើមួយ បណ្ដាលឲ្យម្ចាស់ម៉ូតូ ខ្ទាតចេញពីម៉ូតូបោកក្បាល នឹងថ្នល់បេតុងស្លាប់ភ្លាមៗ ដោយឡែកអ្នកបើកគោយន្ត ដោយសារតែភ័យខ្លាំងពេក បានរត់គេចខ្លួនបាត់ឈឹងតែម្តង។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ បានកើតឡើងព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នា២០១៦ នៅត្រង់ចំណុចផ្លូវជាតិលេខ៧A គីឡូម៉ែត្រលេខ១៣ ភូមិរាជនុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។

ជនរងគ្រោះដែលជាម្ចាស់ម៉ូតូខាងលើ មានឈ្មោះ អ៊ុយ ប៊ុនទី អាយុ២១ឆ្នាំ មានទីលំនៅ ភូមិរាជនុកូល បានជិះម៉ូតូទិសដៅពីជើងទៅត្បូង បណ្ដាលឲ្យជ្រុលទៅបុកគូទគោយន្ត ដឹកឈើមួយកំពុងបើកនៅលើផ្លូវ។ ភ្លាមៗនោះម្ចាស់គោយន្ត បានរត់បាតជើងសព្រាតបាត់ស្រមោ សូន្យឈឹងតែដោយសារតែភ័យពេក។ រីឯសាកសពត្រូវបានសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណីជាតិ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី