ជនពិការនានា អាចបញ្ជាបានទៅលើអវយវៈសិប្បនិម្មិតដែលភ្ជាប់នៅលើរាងកាយរបស់ខ្លួន ដែល
បានដាច់ ឬពិការ។

Cuborg គឺជាពាក្យមួយដែលសំដៅទៅលើសត្វដែលអាចរស់នៅបាន បើទោះខ្លួនមានអវយវៈពាក់
កណ្ដាលជាធម្មជាតិ និងពាក់កណ្ដាលជារបស់សិប្បនិម្មិត។ ជាមួយនឹងការរីកចម្រើនផ្នែកបច្ចេក
វិទ្យា ពិភពលោក នឹងមានមនុស្សពាក់កណ្ដាលយន្ដ ពាក់កណ្ដាលធម្មជាតិ ក្នុងពេលដ៏ខ្លីខាងមុខ។

ការសិក្សាស្រាវជ្រាវ និងបង្កើតអវយវៈសិប្បនិម្មិត ដើម្បីជំនួសឱ្យអវយវៈដែលត្រូវខូចខាត ឬពិការ
នៅលើរាងកាយមនុស្ស បានឈានដល់កម្រិតកំពូលថ្មីមួយ។ ជាច្រើនឆ្នាំចុងក្រោយនេះ ពិភព
លោក បានឃើញមានការប្រើប្រាស់អវយវៈសិប្បនិម្មិតជាហូរហែរ។ ប៉ុន្ដែ ការដាក់អវយវៈសិប្ប
និម្មិត ត្រូវបានគេធ្វើឡើង ភាគច្រើន តែក្នុងផ្នែកតូចតាច ដូចជា ដៃសិប្បនិម្មិតជាដើម ជាក់ស្ដែង
ដូចករណីលោក Les Baugh ។

លោក Les Baugh បានបាត់បង់ដៃទាំងស្រុង ទាំងពីររបស់ខ្លួន នៅក្នុងករណីគ្រោះថ្នាក់ កាលពី
១០ឆ្នាំមុន ហើយពេលនេះ ដោយសារតែមានការប្រឹងប្រែងពីក្រុមអ្នកវិទ្យាសាស្ដ្រ នៅសកល
វិទ្យាល័យ John Hopkins លោក Les Baugh មានសង្ឃឹម ក្នុងការបានប្រើប្រាស់ដៃ ដូចដើម។
បច្ចុប្បន្ន លោក កំពុងតែរៀនប្រើប្រាស់ដៃសិប្បនិម្មិតនេះ ដោយការបញ្ជាផ្ទាល់ពីសញ្ញាខួរក្បាល
របស់គាត់។

ដំណើរការរបស់ដៃសិប្បនិម្មិតនេះ នោះគឺការទទួលសញ្ញាពីខួរក្បាល តាមរយៈសរសៃប្រសាទ
ដែលបានភ្ជាប់រវាងដៃយន្ដ និងស្មារបស់មនុស្ស។ ជោគជ័យនៃបច្ចេកវិទ្យាខាងលើនេះ បានឱ្យ
យើងដឹងថា បណ្ដាអវយវៈសិប្បនិម្មិតទាំងអស់ គឺអាចត្រូវបានបញ្ជាដោយខួរក្បាលមនុស្ស ហើយ
មិនយូរទៀតនោះទេ មនុស្សអាចប្ដូរផ្លាស់ ជើង ភ្នែក ត្រចៀក បេះដូង ពោះវៀន ក្រពះ ថ្លើម សួត
ជាដើម ដោយជំនួសមកវិញនូវរបស់សិប្បនិម្មិត ដែលមានសមត្ថភាពដូចអវយវៈធម្មជាតិ។

<object style="display: block; margin-left: auto; margin-right: auto;" width="490" height="420" data="http://www.youtube.com/v/9NOncx2jU0Q&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/9NOncx2jU0Q&rel=1" /></object>

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ smash/youtube