(ភ្នំពេញ)៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ បានប្រកាសឲ្យដឹងថា ក្នុងឆ្នាំ២០១៦នេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ត្រូវការជ្រើសរើសបេក្ខជនទាំងពីរភេទ ចំនួន១០០កន្លែង ដើម្បីឲ្យចូលបម្រើការងារ ក្នុងក្របខណ្ឌជាមន្រ្តីនគរបាលជាតិ នៅអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មសម្រាប់មុខជំនាញ ចំនួន៥ រួមមាន៖ រដ្ឋបាលសាធារណៈ ចំនួន១០កន្លែង គណនេយ្យ ហិរញ្ញាវត្ថុ ចំនួន១៥ កន្លែង នីតិសាស្រ្ត ចំនួន១២កន្លែង គ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា ចំនួន៥៦កន្លែង (ផ្នែកបច្ចេកវិទ្យាបណ្តាញ ១០កន្លែង ផ្នែកគ្រប់គ្រងប្រព័ន្ធទិន្នន័យ ១៦កន្លែង និងផ្នែកអភិវឌ្ឍន៍កម្មវិធី៣០កន្លែង) និងភាសាបរទេស ចំនួន០៧ កន្លែង(ភាសាអង់គ្លេស ០៣កន្លែង ភាសាថៃ ០២កន្លែង និងភាសាចិន ០២កន្លែង)។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ចេញផ្សាយឲ្យដឹងកាលពីពេលថ្មីៗនេះ។

យោងតាមសេចក្តីជូនដំណឹងដដែល បានបញ្ជាក់ថា ទីកន្លែងដាក់ពាក្យ គឺស្ថិតនៅអាគារ C ជាន់ទី១ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម តាមបណ្តោយផ្លូវជាតិ០១ ក្នុងភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ចំណែកកាលបរិច្ឆេទផ្តល់ពាក្យ គឺគិតចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី២៥ ខែកក្កដា រៀងរាល់ម៉ោងធ្វើការ រីឯកាលបរិច្ឆេទទទួលពាក្យ គឺចាប់ពីថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៦។

ព័ត៌មានលំអិត សូមអានសេចក្តីជូនដំណឹង របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដែលមានខ្លឹមសារទាំងស្រុងដូចតទៅ៖

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី