LIHUE,Hawaii(AP): សៀវភៅមគ្គុទេសក៍សម្រាប់ទេសចរណ៍បានពណ៍នាឈ្មោះ
ទឹកធ្លាក់ គីពូ (Kipu)នៅ ហាវៃ ថាជាកន្លែងតូចលាក់ខ្លួនដ៍ពិសេសដែលអាចអោយភ្ញៀវ
ទេសចរណ៍ទាំងឡាយ លោតទីខ្ពស់ចូលក្នុងអាងទឹកធម្មជាតិពណ៍ខៀវ
ស្រងាត់ដ៍អស្ចារ្យមួយដែលស្ថិតនៅចំងាយ ២០ ហ្វីតខាងក្រោម។
ក៍ប៉ុន្តែទឹកធ្លាក់ គីពូដែលភ្ងៀវទេសចរណ៍ចូលចិត្តនេះបានឆក់យកជីវិតមនុស្ស
អស់ជាច្រើនអ្នកបន្ទាប់ពីពួកគេលង់ក្រោយពេលលោតចុះ។
លោកគ្រូពេទ្យ Monty Down ប្រចាំនៅមន្ទីរពេទ្យ Wilcox បាននិយាយថាយ៉ាង
ហោចណាស់ មានដោយសារការលោតចុះពីទីទូលចូលក្នុងផ្ទៃទឹកនៃទីកជ្រោះ
គីពូនេះ។ ហើយកន្លងមកមានមនុស្ស ៥ នាក់បានបាត់បង់ជីវិតគិតចាប់ពីខែតុលាឆ្នាំមុន
ក្រោយពេលត្រូវរបួស និង ព្យាយាមហែលឡើងគោកមិនបានសម្រេច។
ការស្លាប់របស់ភ្ញៀវបានធ្វើអោយអជ្ញាធរប្រចាំតំបន់នេះប្រាប់អោយ ក្រុមហ៊ុន
បោះពុម្ពសៀវភៅមគ្គុទេសក៍ ដកតំបន់នេះចេញពីសៀវភៅរបស់ខ្លួន។
ទិដ្ឋភាពនៃការលោតលេងនៅអាងទឺកជ្រោះKipu (រូបភាព AP)
រូបភាពម្តាយកាន់រូបថតកូនដែលបានបាត់បង់ជីវិត(រូបភាព AP)
ប្រភព៖AP
ដោយ៖លី