សំរាប់អ្នកដែលមានរោគខ្សោយបេះដូង ប្រហែលជាមិនអាចទ្រាំទ្របានឡើយ ពីព្រោះពិធី
បុណ្យនេះគឺបានបង្ហាញយ៉ាងច្បាស់នូវទិដ្ឋភាពដែលខុសប្លែក ពីធម្មតានៅក្នុងសង្គមរស់
នៅសព្វថ្ងៃ ។ អ្វីដែលប្លែកនិងគួរអោយរន្ធត់នោះគឺ ទាំងបុរស និង ស្ត្រី ត្រូវទ្រាំទ្រនូវការឈឺ
ចាប់ដើម្បីចាក់ដោត ដែក រឺ ម្ជុលចូលទៅក្នុងសាច់របស់ពួកគេ មិនតែប៉ុណ្ណោះមានទាំងការ
ព្យួររបស់ នៅលើទៀតផងដែរ ។
ពីធីបុណ្យ Thaipusam នេះប្រារព្ធធ្វើឡើងនៅក្នុងប្រទេសអ្នកកាន់សាសនា Hindu ដែល
ជាធម្មតាប្រារព្ធធ្វើឡើងនៅថ្ងៃព្រះច័ន្ទរះពេញវង់ នៃខែ Tamil របស់ ឥណ្ឌា (មានន័យថា
នៅក្នុងខែមករា និង កុម្ភៈ) ។ នៅក្នុងថ្ងៃនោះ ពិធីត្រូវបានប្រារព្ធធ្វើឡើងនៅក្នុងបណ្តា
ប្រទេសមួយចំនួនផងដែរ តែធំបំផុតនៅក្នុងប្រទេស Malaysia និង Singapore ដែលជា
ប្រទេសមានអ្នកកាន់សាសនា Hindu ច្រើនបំផុត ។
ឈ្មោះ Thaipusam មានប្រភពមកពីឈ្មោះនៃខែចំនួនពីរ គឺ Thai និង Pusam (មករា និង
កុម្ភៈ) ។ ហើយនេះក៏ជាពេលវេលាដែលអ្នកមានជំនឿលើសាសនា Hindu គោរពតាមវិន័យ
នៃទទួលទានអាហារបួស ដ៏តឹងរ៉ឹងបំផុត ។ ថ្ងៃពេញបូរមីត្រូវបានចាត់ទុកជាថ្ងៃថ្លែងអំណរ
គុណ និង កុក្តច្ចៈ (សេចក្តីសោកស្តាយក្រោយចំពោះការធ្វើខុស) នឹកទៅដល់ថ្ងៃដែលទេព
ធីតា Hindu Pavarthi ប្រទានដល់បុត្រាព្រះនាម Muruga ដែលជាស្តេចនៃសង្រ្គាម នូវលំពែង
ដ៏អស្ចារ្យមួយ ដើម្បីសំលាប់ Soorapadam ។
អ្នកកាន់សាសនា Hindu មានជំនឿថាពួកគេនឹងអាចលប់លាងទោសកំហុសបាន តាមរយៈ
ការអនុវត្តន៍តាមពិធីការ និង ការបួងសួងរបស់ពួកគេនៅក្នុងពិធីបុណ្យ Thaipusam ។ នៅ
ក្នុងពិធីនេះមានអ្នកខ្លះបានយកម្ជុលមកចាក់ដោតលើ អណ្តាត រឺ ក៏ចាក់ទំលាយពីថ្ពាល់
ម្ខាងទៅម្ខាង...និងផ្សេងៗទៀត ដែលមើលទៅគួរអោយព្រឺសាច់តែម្តង ។
នៅក្នុងពិធីនេះដែរអ្នកកាន់សាសនា Hindu ទាំងឡាយនាំគ្នារាំ ចង្វាក់ Kavadi Attam ដើម្បី
រំលឹកដល់ Murugan និង Tamil ជាមួយនឹងពាក្យដេញបញ្ចៀសអោយឧបទ្រព អពមង្គល
ទាំងឡាយជៀសចេញទៅ ។ ប៉ុន្តែនៅមុនពេលចូលរួមក្នុងពិធីរាំចង្វាក់ Kavadi Attam អ្នក
កាន់សាសនា Hindu ទាំងនោះត្រូវអនុវត្តតាមវិន័យ គឺត្រូវងូតទឹក សំអាតខ្លួនអោយបាន
ស្អាតក្នុងរយៈពេល 48 ថ្ងៃមុន ។
នៅក្នុងថ្ងៃ Thaipusam អ្នកកាន់សាសនា Hindu ត្រូវកោសក់ និងពុកមាត់ ដើម្បីធ្វើ
ធម្មយាត្រា ក្នុងការនាំយកការអធិដ្ឋានទៅថ្វាយ អាទិទេព ដែលហៅថា Satvik ។ ធម្មតា
Satvik គ្រាន់តែជាដបច្រកទឹកដោះមួយប៉ុណ្ណោះ ហើយក្នុងពេលនោះមនុស្សទាំងអស់ត្រូវ
ស្លៀកពាក់ឈុត Kavadi រឺក៏ត្រូវបានតុបតែងដោយឈើ និងដាច់ខាតមិនត្រូវខ្វះដែក រឺម្ជុល
ដែលដោតលើអណ្តាត និង ថ្ពាល់នោះឡើយ ។
អ្នកកាន់សាសនា Hindu ធម្មតាប្រើដបតូចសំរាប់ផ្ទុកទឹកដោះ រួចព្យួរវាលើរាងកាយ តាម
រយៈដែក រឺម្ជុលដែលបានចោះដោតនៅលើសាច់នៃរាងកាយ ។ ចំនួននៃដបទាំងនោះក៏
មានការកំណត់ដែរ គឺអាចជ្រើសរើសត្រឹមតែ 1, 21, 51 រឺក៏ 101 ដបតែប៉ុណ្ណោះ ។ តាម
ជំនឿនៃសាសនា Hindu ក្រូចឆ្មា រឺ ក៏ក្រូចពោធិ៍សាត់ សុទ្ធតែជានិមិត្តសញ្ញានៃការថែរក្សា
ការពារ របស់អាទិទេព ។ ដូច្នេះហើយទើបនៅក្នុងពិធីអ្នកកាន់សាសនា មានការព្យួរក្រូចឆ្មា
រឺ ក្រូចពោធិ៍សាត់ ជំនួសអោយដប ។ ចំពោះការចោះដោត ដែកនៅលើអណ្តាត រឺ ថ្ពាល់
គេបានប្រើថ្មក្រានីត ដើម្បីបង្ហូរឈាម និង បំបាត់ការឈឺចាប់ ។
ជារៀងរាល់ឆ្នាំ ពិធីបុណ្យ Thaipusam នៅ Malaysia រឺ Singapore គឺមានការទាក់ទាញភ្ញៀវ
ចូលរួមទស្សនាយ៉ាងច្រើនកុះករ ។ ជាមធ្យមពី 1ម៉ឺននាក់ទៅ 5ម៉ឺននាក់ ៕
(ពី ione)
រដ្ឋា