ទឹកធ្លាក់នេះមានឈ្មោះថា
Horsetail Fall មានទីតាំងស្ថិតនៅក្នុងឧទ្យានជាតិ Yosemite
នៃរដ្ឋ California ប្រទេស អាមេរិច ។ តំបន់នេះមានការទាក់ទាញបំផុតចំពោះភ្ញៀវ
ទេសចរណ៍ទូទៅ ។ ទឹកធ្លាក់នេះចំឡែកណាស់វាហូរតែក្នុងរដូវ ត្រជាក់ និង ដើមរដូវ
ស្លឹកឈើលាស់ ប៉ុណ្ណោះ ។ ចុងខែកុម្ភៈគឺជារយៈពេលមួយដែល Horsetail Fall មានទិដ្ឋ
ភាពស្អាតបំផុត ។ ព្រោះតែនៅពេលព្រះអាទិត្យបញ្ចេញពន្លឺ ពន្លឺបានចាំងជះទៅកាន់ទឹក
ដែលកំពុងហូរធ្លាក់នោះ ធ្វើអោយទឹកប្រែក្លាយជាមានពណ៌មាសយ៉ាងស្រស់ស្អាត ប្រៀប
បាននឹងកំអែររបស់ភ្នំភ្លើងយ៉ាងដូច្នោះ ។
Horsetail Fall មិនត្រឹមតែជាតំបន់ទឹកធ្លាក់ដែលចំឡែកប៉ុណ្ណោះទេ ថែមទាំងមានទិដ្ឋភាព
ស្អាតអស្ចារ្យ ដែលជារៀងរាល់ឆ្នាំ បានទាក់ទាញភ្ញៀវទេសចរណ៍រាប់សែននាក់ រួមមាន
ទាំងអ្នកថតរូបផងដែរ ទៅទស្សនាកំសាន្តនៅទីនោះ ។
(ពី ione)
យ៉ាវីន