តើអ្នកជឿ ឬទេ? អ្នកអាចធ្វើឱ្យទារកក្នុងផ្ទៃរបស់អ្នកសប្បាយចិត្ដ មុនពេលដែលគេប្រសូត្រចេញចាកផ្ទៃ ។ ការនិយាយទៅកាន់គេ ការលេងជាមួយគេ ការស្តាប់ដន្រ្ដី និងសូម្បីតែការទទួលទានអាហារ ទាំងអស់នេះគឺជាទង្វើ ដែលពង្រឹងចំណងនៃក្ដីស្រឡាញ់រវាងអ្នក និងកូនតូចរបស់អ្នក ក៏សូម្បីតែគាត់នៅក្នុងផ្ទៃរបស់ម្ដាយនៅឡើយ ។

១. និយាយទៅកាន់ទារកក្នុងផ្ទៃ៖ នៅអំឡុងខែទី៤ នៃការមានផ្ទៃពោះ ទារកក្នុងផ្ទៃរបស់អ្នក អាចស្ដាប់លឺសម្លេងរួចទៅហើយ ។ តាមពិតទៅ ចាប់ពីខែទី៤ នេះ ទារកក្នុងផ្ទៃរបស់អ្នក នឹងស្ដាប់លឺសម្លេងគ្រប់យ៉ាង ដែលចេញពីអ្នកដូចជា សម្លេងបេះដូងលោត សម្លេងដកដង្ហើមរបស់អ្នក និងសូម្បីតែរំញ័រនៃសរីរាង្គទាំងឡាយរបស់អ្នក ។

វាជារឿងចាំបាច់ ដែលត្រូវកត់ចំណាំថា ចំណងសម្ព័ន្ធភាពដំបូង ដែលទារកទទួលបាន គឺសម្ព័ន្ធភាព ដែលគេបង្កើតជាមួយម្ដាយរបស់គេ ។ ក្រោយមក ក្រៅពីស្គាល់អ្នក ទារករបស់អ្នក ក៏ចាប់ផ្ដើមរៀនពីអ្នកដែរ ។ សម្ព័ន្ធភាពនេះ បង្កើតបានជាចំណងផ្លូវចិត្ដដ៏មានកម្លាំងតាមរយៈសម្លេង ជាពិសេសតាមរយៈសម្លេងរបស់ឪពុកម្ដាយ ។ នៅពេលដែលឪពុកម្ដាយ និយាយទៅកាន់ទារកក្នុងផ្ទៃ គឺមានន័យថា ពួកគេបានចែករំលែកភាសានិយាយទៅកាន់ទារក ។ ជាលទ្ធផល ទារករបស់គេ អភិវឌ្ឍសមត្ថភាពផ្នែកភាសា និងលូតលាស់ប្រកបដោយសុខភាពល្អ គួរឱ្យស្រឡាញ់ និងសកម្ម ។

សម្លេចច្រៀង ក៏មានប្រយោជន៍ដូចគ្នាដែរ ។ នៅក្នុងអត្ថបទមួយ ដែលមានចំណងជើងថា” Achieving a Happy Motherhood អ្នកនិពន្ធបានលើកឡើងថា ការច្រៀងគឺជាអាហារមួយដ៏ប្រសើរ ដែលស្រ្ដីជាម្ដាយគ្រប់រូបអាចផ្ដល់ឱ្យកូនតូចរបស់ពួកគេ ដោយសារតែសម្លេងច្រៀងនេះ ជម្រុញដល់ការលូតលាស់ខួរក្បាលរបស់កុមារ ។ ដូច្នេះប្រសិនបើអ្នកចង់ឱ្យកូនរបស់អ្នករីករាយសប្បាយចិត្ដ អំឡុងពេលមានផ្ទៃពោះនេះ សូមនិយាយ ឬច្រៀងទៅកាន់កូនរបស់អ្នក នៅពេលណា ដែលអ្នកអាចធ្វើបាន ។ កូនតូចរបស់អ្នក អាចឆ្លើយតបយ៉ាងស្ងៀមស្ងាត់ ឬធ្វើឱ្យអ្នកភ្ញាក់ផ្អើល ដោយការធាក់អ្នកពីរបីជើង ។

២. ស្ដាប់តន្រ្ដី៖ ការស្ដាប់តន្រ្ដីរួមគ្នា អាចជារឿងពិសេសសម្រាប់អ្នក និងកូនតូចរបស់អ្នក ។ តន្រ្ដី គឺជាមធ្យោបាយមួយនៃការសម្ដែងចេញនូវមនោសញ្ចេតនា ឬក៏ជាភាសាមួយ ដែលតាមរយៈនេះ យើងអាចប្រាស្រ័យទាក់ទងគ្នា ដោយមិនបាច់ប្រើពាក្យសម្ដី ។ សម្រាប់ហេតុផលនេះ វាមិនមែនជារឿងប្លែកទេ ដែលគេយកការព្យាបាលបែបតន្រ្ដី ប្រើជាឧករណ៍ព្យាបាលបែបចិត្ដសាស្រ្ដ ដើម្បីផ្ដល់ការគាំពារផ្លូវចិត្ដ និងជួយឱ្យចិត្ដសម្រាកសម្រាន្ដ ។ អរគុណដល់សម្លេងតន្រ្ដី ដែលអាចឆ្លុះបញ្ចាំង ពីអារម្មណ៍ពិតរបស់មនុស្សម្នាក់ ។ យោងតាមកវីនិពន្ធសៀវភៅ ដែលមានចំណងជើងថា” The musical pregnancy: Stimulation, communication and prenatal bonding through music បានឱ្យដឹងថា សូរសម្លេងនៅក្នុងតន្រ្ដី មានហ្វ្រេកង់ជាក់លាក់ ដែលធ្វើដំណើរឆ្លងកាត់ផ្ទៃសោតប្រសាទរបស់ទារកក្នុងផ្ទៃ ។

ជាលទ្ធផល ទារករបស់អ្នក ទទួលបានសម្លេង ដែលអ្នកចែករម្លែក ។ ទារកនឹងទទួលបានអារម្មណ៍វិជ្ជមានផងទាំងពួងដូចជា អារម្មណ៍រក្សាការពារ អារម្មណ៍សុវត្ថិភាព ការជឿជាក់ និងក្ដីស្រឡាញ់ ។

៣. លេងជាមួយទារក៖ តើអ្នកអាចលេងជាមួយកូនតូចរបស់អ្នក បានដែរឬទេ ខណៈដែលគេនៅក្នុងផ្ទៃនៅឡើយ ។ វាស្ដាប់ទៅហាក់បីដូចជាចម្លែកបន្តិចសម្រាប់អ្នក ប៉ុន្ដែវាអាចទៅរួច ក្នុងការប្រាស្រ័យទាក់ទងជាមួយទារក ដែលមិនទាន់ប្រសូត្ររបស់អ្នក តាមរយៈបច្ចេកទេសផ្សេងៗ នៃការផ្ដល់រំញោចដល់ទារកក្នុងផ្ទៃ ។

វិធីសាស្រ្ដមួយក្នុងចំណោមវិធីសាស្រ្ដទាំងឡាយ គឺត្រូវបញ្ចាំងភ្លើងពិល ទៅលើផ្ទៃពោះ ដើម្បីភ្ញោចដល់ចក្ខុវិញ្ញាណរបស់ទារក ។ នៅក្នុងគភ៌ ទារកបិទភ្នែករបស់គេ នៅពេលទទួលភាពរំញោចនៃពន្លឺ និងធ្វើប្រតិកម្មតបមកវិញដោយការរើបំរះ និងប្រែប្រួលអាកប្បកិរិយារបស់គេ ។ ទោះយ៉ាងណា ទារកពុំត្រូវការពន្លឺសម្រាប់ការអភិវឌ្ឍចក្ខុវិញ្ញាណរបស់គេនោះទេ ប៉ុន្ដែថាមពលនេះ មានសារសំខាន់ក្នុងការបង្កើតសង្វាក់នៃសកម្មភាព និងដំណើរការប្រចាំថ្ងៃរបស់ទារក ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ steptohealth