ធនាគារ ABA ដែលជាសមាជិកនៃធនាគារជាតិនៃកាណាដា គ្រោងនឹងពង្រីកសាខាថ្មីនៅកម្ពុជា នាចុងឆ្នាំនេះ។

លោក Askhat Azhikhanov អគ្គនាយកធនាគារ ABA បានមានប្រសាសន៍ថា ពួកគេមានបំណងបន្ថែមសាខាថ្មីចំនួន ១១ បន្ថែមទៅលើ ៥៥ សាខាដែលខ្លួនមានស្រាប់។

លោកបានបន្តថា ទ្រព្យសកម្មសរុបរបស់ធនាគារបានកើនដល់ ១,៨ ពាន់លានដុល្លារ ដែលធ្វើឱ្យ ABA ក្លាយជាស្ថាប័នធនាគារធំជាងគេ ទីបួន នៅកម្ពុជា។

គួរបញ្ជាក់ផងដែរថា នៅក្នុងឆ្នាំ ២០១៤ ធនាគារជាតិនៃកាណាដា បានទិញភាគហ៊ុនចំនួន ១០ ភាគរយនៃភាគហ៊ុនរបស់ធនាគារ ABA ហើយនៅឆ្នាំ ២០១៦ វាបានក្លាយជាភាគទុនិកធំបំផុត ដោយមានភាគហ៊ុនចំនួន ៩០ ភាគរយ។

លោក Louis Vachon ប្រធាន និងជាអគ្គនាយកធនាគារជាតិនៃកាណាដា ដែលបានចូលរួមនៅក្នុងព្រឹត្តិការណ៍នោះបាននិយាយថា ស្ថាប័នទាំងពីរប្តេជ្ញាជួយដល់សហគ្រិន និងអាជីវកម្មនៅក្នុងប្រទេសកម្ពុជា តាមរយៈដំណោះស្រាយធនាគារឌីជីថលប្រកបដោយភាពច្នៃប្រឌិត។ ការវិនិយោគនេះ គឺមានរយៈពេលវែង។

ធនាគារ ABA នឹងបន្តអនុវត្ត និងគាំទ្រដល់កម្មវិធី និងគំនិតផ្តួចផ្តើមក្នុងស្រុក ក៏ដូចជាបង្កើនចំណេះដឹងរបស់ប្រជាពលរដ្ឋនៅតាមជនបទគាំទ្រដល់អ្នកច្នៃប្រឌិតបច្ចេកវិទ្យា និងលើកកម្ពស់គំនិតផ្តួចផ្តើមទាក់ទងនឹងការអប់រំនិងកាត់បន្ថយភាពក្រីក្រ ៕

ប្រែសម្រួល ៖ ច័ន្ទ

ប្រភព៖ KhmerTimes