កាលពីពេលថ្មីៗនេះ មានអ្នកស្រាវជ្រាវ ២រូប បានរកឃើញ គំនរកាក់លោហៈមួយ ដែល
មានអាយុកាល តាំងពី សម័យ យុគលោហៈសម័យ ដែលមាន ទម្ងន់ប្រហែល ១លោន
និងមានតម្លៃ រហូតដល់ទៅជាង ១៥លានដុល្លារ។

ជាមួយគ្នានេះដែរ វាត្រូវបានគេរកឃើញនៅក្នុង ចម្ការមួយដែលត្រូវ បានស្គាល់ថានៅ
លើកោះ Jersey ដែលត្រូវ បានកប់ នៅក្នុងដី ក្នុងជម្រៅ ៩១សង់ទីម៉ែត្រ តែប៉ុណ្ណោះ។
កាក់ដែលរកឃើញមាន ចំនួនប្រហែល ៣០.០០០ ទី ៥០.០០០កាក់ និងមានទម្ងន់ សរុប
ចំនួន ១តោន។

លោក Reg Mead ដែលមានអាយុ ៧០ឆ្នាំ និង លោក Richard Miles អាយុ៤០ឆ្នាំ ជាអ្នក
ដែលបានរកឃើញ កាក់ ទាំងនេះបានឲ្យដឹងថា “នៅពេលម៉ាស៊ីន ទទួលបានសញ្ញា យើង
ទាក់ទងភ្លាមៗ ទៅកាន់បុរាណវិទូ ឲ្យពួកគេមក ពិនិត្យ”។

លោក Neil Mahner មកពីសារមន្ទីរបេតិកភណ្ឌJersy បានឲ្យដឹងថា “នេះគឺរឿងដ៏អស្ចារ្យ
មួយ ព្រោះរាល់កាក់ ទាំងអស់ នៅគង់វង្ស ដូចសភាពដើម ដោយគ្រាន់តែវាប្រែជាពណ៌
បៃតង ដោយសារតែភាពពុកផុយ របស់ទង់ដែង តែប៉ុណ្ណោះ” ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល