ភ្នំពេញ ៖ ក្នុងនាមជាតារាសម្តែងម្នាក់ កញ្ញា ដេននី ខ្វាន់ មិនបានលាក់បាំងនោះឡើយថាអំពីការកែសម្ជស្សនៅលើផ្ទៃមុខរបស់ខ្លួន ។ ទទ្ទឹមនឹងនេះផងដែរ តារាស្រីរូបនេះបែរជាទទួលរងនូវការរិះគន់ទៅវិញថា កែមុខរហូតដូចខ្មោច ឬដូចព្រះយូឡាយ ។

-នៅចាំអីទៀត ទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០ ភាគរយ ពីការចុះផ្សាយពាណិជ្ជកម្ម នៅគេហទំព័រ ខេមញ៉ូវ!!

យោងតាមការបង្ហោះរបស់ កញ្ញា ដេននី ខ្វាន់ នៅលើបណ្តាញសង្គម កញ្ញាបានលើកឡើងថា "ខ្ញុំមិនដែលខ្លាចនិងប្រាប់គេថាខ្ញុំស្អាតដោយសារកែសម្ភស្សនោះទេ ហើយក៏អត់ខ្វល់ពីមនុស្សមួយចំនួនដែររិះគន់ថាខ្ញុំកែឡើងមុខដូចខ្មោច មុខដូចព្រះយូឡាយ..គីមីពេញខ្លួនរស់មិនបានយូរ តែក៏ចង់ប្រាប់ពួកគាត់វិញថាជីវីតមនុស្សមិនទៀងនោះទេអ្នកខ្លះធម្មជាតិស្លាប់មុនគីមីក៏មានច្រើនដែរ ព្រោះជីវិតមនុស្សកើតមកគឺជៀសមិនផុតពីសេចក្តីស្លាប់ទេ...ចឹងហើយសូមកុំប្រមាថជីវិតខ្ញុំអីបើអ្នកបានកើតមកមានសម្រស់ធម្មជាតិស្រស់ស្អាតហើយ គួរតែអាណិតដល់ខ្ញុំដែលកើតមកមិនស្អាត ខំចំណាយលុយចំណាយពេលវេលា ជាពិសេសត្រូវឆ្លងកាត់មុខកាំបិតយ៉ាងឈឺចាប់ ដើម្បីអោយមានសម្រស់ស្រស់ស្អាតដូចស្រីដទៃទៀត. នៅលើលោកនេះមនុស្សស្រីណាដែរថាមិនចង់ស្អាត??? ដូច្នេះបើអ្នកមានសម្រស់ស្រស់ស្អាតហើយសូមកុំដៀលអ្នកដទៃដែលមិនស្អាត!" ៕

ដោយ ៖ គន្ធា