ប្រទេសបង់ក្លាដេស៖ មេដឹកនាំគណបក្សប្រឆាំងបង់ក្លាដេស និងត្រូវជាអតីតនាយករដ្ឋមន្ត្រីអ្នកស្រី Khaleda Zia នឹងបន្តការប្តឹងឧទ្ធរណ៍ប្រឆាំងលើការកាត់ទោសឲ្យជាប់ពន្ធធនាគាររយៈពេល ៥ឆ្នាំ ពីបទប្រព្រឹត្តិអំពើពុករលួយដែលសាលាក្តីបានប្រកាសកាលពីម្សិលមិញខណៈដែលប្រជាជនរាប់ពាន់នាក់បាននាំគ្នាដើរតាមដងផ្លូវដើម្បីធ្វើការតវ៉ាថាអ្នកស្រីគ្មានកំហុសនោះទេ។ មេធាវីរបស់អ្នកស្រីបាននិយាយថា អ្នកស្រី Zia កូនប្រុស និងជំនួយការរបស់អ្នកស្រី ត្រូវបានផ្តន្ទាទោសពីទោសពីបទលួចលុយបរិច្ចាកពីបរទេសចំនួន ២១ លានតាកា (២៥៣,០០០ ដុល្លារ) ដែលឧបត្ថម្ភឲ្យទៅមជ្ឈមណ្ឌលកុមារកំព្រា ដែលបានបង្កើតឡើងកំឡុងពេលដែលអ្នកស្រីនៅជានាយករដ្ឋមន្ត្រីកាលពីអណ្ណត្តិមុន (ឆ្នាំ ២០០១ ដល់ឆ្នាំ ២០០៦)។ មេធាវីបានបន្ថែមទៀតថា អ្នកស្រីគ្រោងនឹងប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការផ្តន្ទាទោសមួយនេះ ហើយប្រហែលជាត្រូវបានដោះលែងឲ្យនៅក្រៅឃុំក្នុងអំឡុងពេលដំណើរការដាក់ពាក្យបណ្តឹង ៕

ប្រែសម្រួល ៖ ច័ន្ទ

ប្រភព៖ KhmerTimes