(ភ្នំពេញ)៖ ជនមិនស្គាល់អត្តសញ្ញាណមួយរូប បានបើករថយន្ត Mercedes ពណ៌ខ្មៅមួយគ្រឿង មិនចាំស្លាកលេខ បានធ្វើការបាញ់ប្រហារចំនួន២គ្រាប់ មកលើមន្ត្រីកងរាជអាវុធហត្ថ លើផ្ទៃប្រទេសមួយក្រុមមានគ្នា៥នាក់ ដែលកពុងជិះម៉ូតូ តាមផ្លូវបណ្តាលឲ្យម្នាក់ រងរបួសធ្ងន់ធ្ងរ។

ដោយហេតុការណ៍បាញ់ប្រហារនេះ បានកើតឡើងនៅចំណុចខាងកើត ចុងស្ពានអាកាស៥មករា ប្រមាណជា១០០ម៉ែត្រ ស្ថិតនៅក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក នៅម៉ោងជិត១១យប់ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦។

បើតាមសំដីមិត្តភក្តិ ដែលធ្វើដំណើរជាមួយ តែមិនមានរងរបួសបានប្រាប់ឲ្យដឹងថា នៅមុនមានការបាញ់ប្រហារនេះកើតឡើង រូបគាត់មានគ្នា៥នាក់ ដោយរួមជាមួយនឹងជនរងគ្រោះផងដែរនោះ ទើបចេញ ពីហូបអី ហើយក៏ធ្វើដំណើរក្នុងគោលបំណងចង់ ទៅច្រៀងបន្តទៀត ដោយជិះម៉ូតូមួយគ្រឿង និងរថយន្តមួយគ្រឿង តាមរង្វង់មូលទួលគោក ឡើងមកផ្លូវក្រោមដីស្ពានអាកាស៥មករា លុះគ្រាន់តែក្រុមជនរងគ្រោះ ជិះចេញពីផ្លូវក្រោមដីបាន ប្រមាណជា១០០ម៉ែត្រ ក៏មានរថយន្ត Mercedes ពណ៌ខ្មៅមួយគ្រឿង មិនចាំស្លាកលេខបានបើកមកអែបហើយ បានដកកាំភ្លើងខ្លីចេញពីក្នុងរថយន្តបាញ់ ប្រហារចំនួន២គ្រាប់បណ្តាលឲ្យ ត្រូវជនរងគ្រោះដែលកំពុងជិះម៉ូតូទាំងតែម្តង ដោយមួយគ្រាប់ត្រូវដៃខាងឆ្វេង និងមួយគ្រាប់ត្រូវ ជើងខាងឆ្វេង។

បន្ទាប់មកជនរងគ្រោះដែលរងរបួស ត្រូវបានមិត្តភក្តិនាំគ្នាដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យកាល់ម៉ែត្រ៕

ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី