CamNews

ឪពុកកំពូលតិរច្ឆាន ច្របាច់.ក សម្លាប់កូនប្រុសបង្កើតពីនាក់​ ក្នុងពេលតែមួយ

​មន្ត្រី​យោ​ធា​​ពាក់​សក្តិ ​​៤​​ នៅ​​ផ្នែក​រដ្ឋ​បាល​​វិស្វ​កម្ម​​ អគ្គ​​បញ្ជា​ការ​​កង​ទ័ព​ជើង​គោក ​មាន​ទី​លំនៅ​​
ភូមិ​​ព្រៃជី​សាក់ ​សង្កាត់​ចោម​ចៅ ​បាន​សម្លាប់​កូន​​ប្រុស​របស់​ខ្លួន​​ឯង​​​២នាក់​​ ក្នុងពេលតែមួយ រួច
បាន​​ព្យា​យាម​​សម្លាប់​ខ្លួន​ឯង​ ​តែ​មិន​ស្លាប់​ ។

កាល​ពី​វេលា​​ព្រឹក​​ថ្ងៃទី​​២៨ សីហា ​ឆ្នាំ​​​២០១២ ​មាន​ហេតុ​ការណ៍ដ៏គួរអោយ​ភ្ញាក់​ផ្អើល​​មួយ​បាន​
កើត​​ឡើង​​នៅចំណុច​ផ្ទះ​​លេខ​​I១៥ បុរី​​ប៊ុន​ហួរ ​ភូមិ​ព្រៃ​​ព្រីង​ខាង​ត្បូង ​សង្កាត់​ចោម​ចៅ ​បន្ទាប់ពី
​​មាន​​បុរស​ម្នាក់​​ឈ្មោះ​កែវ ​ឡា​ដាំង ​អាយុ​​​៣៨​ឆ្នាំ ​ជា​មន្ត្រី​យោ​ធា​​ពាក់​សក្តិ​​៤​នៅ​​ផ្នែក​រដ្ឋ​បាល​​វិស្វ​
កម្ម​​អគ្គ​​ បញ្ជា​ការ​​កង​ទ័ព​ជើង​គោក ​មាន​ទី​លំនៅ​​ភូមិ​​ព្រៃជី​សាក់ ​សង្កាត់​ចោម​ចៅ ​បាន​សម្លាប់
​កូន​​ប្រុស​របស់​ខ្លួន​​ឯង​​​២នាក់​​ ក្នុងពេលតែមួយ រួចបាន​​ព្យា​យាម​​សម្លាប់​ខ្លួន​ឯង​ដែរ​តែ​មិន​បាន
សម្រេច។ ​បន្ទាប់​​មក​ត្រូវ​បាន​​ក្រុម​គ្រួសារ​​នាំ​ទៅ​សង្គ្រោះ​​នៅ​​មន្ទីរ​ពេទ្យ ​កាល់​ម៉ែត។

បន្ទាប់ពីបានចេញពីមន្ទីរពេទ្យ ជនសង្ស័យសម្លាប់កូនខ្លួនឯងរូបនេះ ត្រូវបានឃុំខ្លួន​បណ្តោះ​
អាសន្ន​ ​នៅ​ក្នុង​​​​ផ្នែក​ព្រហ្ម​ទណ្ឌ​​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រង់​ចាំ​​បញ្ជូន​​​បន្ត​ទៅ​​តុលា​ការ​។

ប្រភពព័ត៌មានបានដកស្រង់សំដីរបស់ជនសង្ស័យ អោយដឹងថា ​កាល​ពី​​វេលា​​ថ្ងៃទី​​២៧ សីហា ​
មុន​ពេល​កើត​ហេតុ​ ឪពុកតិរច្ឆាននេះ ​​បាន​ទៅ​ផឹក​ស៊ី​ជាមួយ​មិត្ត​​ភក្តិ​​នៅ​ម្តុំ​​ម៉ុង​ឌី​យ៉ាល់​​រហូត​មក
ដល់​ម៉ោង​​ប្រហែល​​​៩​យប់​​ទើប​ឈប់​​ ហើយ​​បាន​បែក​​ពី​មិត្ត​ភក្តិ​​ រួច​ជិះ​ម៉ូតូ​​មួយ​គ្រឿង​​ម៉ាក​​វី​វ៉ា​​ ស៊េរី​​​
២០១១ យក​ទៅ​បញ្ចាំ​​នៅ​ឯ​កា​ស៊ី​ណូ​​បាន​ប្រាក់​​ចំនួន​​១​ពាន់​​ដុល្លារ​ ​ក៏​លេង​​ល្បែង​​នៅ​ទី​នោះ​​រហូត
​ចាញ់​​អស់​។ ​នៅ​វេលា​ម៉ោង​​ជាង​​១២​រំលង​អធ្រាត្រ​​ទើប​ជិះ​ម៉ូតូ​ឌុប​ក្នុង​​តម្លៃ​​ ១ម៉ឺន​រៀល​​ពី​កា​ស៊ី​ណូ
​​ត្រឡប់​​​ទៅ​​ផ្ទះម្តាយ​នៅ​ចំណុច​​កើត​ហេតុ​​ ខាង​លើ​នោះ​វិញ ។

​ប្រភពព័ត៌មានបន្ដថា ពេ​ល​ត្រឡប់​​ទៅ​ដល់​​ផ្ទះ​​វិញ ម្តាយ​​របស់​​ជនសង្ស័យបាន​ចេញមក​​បើក​ទ្វារ
ឱ្យ​ ហើយ​​ពេល​ចូល​ទៅ​​ដល់​ក្នុង​ផ្ទះ​​ខ្លួន​បាន​​ឃើញ​កូន​ប្រុស​​ទាំង​​២នាក់​​ ដេក​ក្នុង​បន្ទប់​​ជាមួយនឹង
​ម្តាយ​​ បន្ទាប់​មក​​ខ្លួន​​បាន​ចូល​ទៅ​លើក​​​បី​កូន​​ម្តង​មួយ​ៗ​យក​​ទៅ​ដេក​​នៅ​ ក្នុង​បន្ទប់​​របស់​ខ្លួន​វិញ ​
ខណៈ​នោះ​ម្តាយ​​របស់​ខ្លួន​​បាន​និ​យាយ​​ថា បើ​កូន​​ដេក​នៅ​​កន្លែង​ហ្នឹង​​ហើយ​លើក​វា​​ធ្វើ​អ្វី​​ តែ​​ខ្លួន​​​
បានប្រាប់​​ទៅ​ម្តាយ​​វិញ​​ថា ​​ចង់​ឱ្យ​ពួក​​វា​ដេក​​ជាមួយ​​ ។ ​រហូត​មកដល់​ម៉ោង​​២ ​រំលង​អធ្រាត្រ ជន
សង្ស័យបាន​សម្រេចចិត្ត​​ធ្វើ​សកម្មភាព​​ ដោយ​ចាប់​​ច្របាច់​​ក​កូន​ប្រុ​ស​ទី​​​ ១ ​​ឈ្មោះ​​កែវ សុវណ្ណ​
អាយុ​​៦​ឆ្នាំមុន​​ ដោយ​​យកកន្សែង​​ខ្ទប់​មាត់​​ និង​ច្របាច់​​ក​រហូត​​ដល់​ស្លាប់​ ។ បន្ទា​ប់​មក​​បាន​ដាក់​​
នៅ​ក្បែរ​​កូន​ប្រុស​ទី​២​ឈ្មោះកែវ ​តារ៉ា ​អាយុ​​៣​ឆ្នាំ​​ ហើយ​​ក្រោយ​ពេល​​សម្លាប់​កូន​​ទី​​១​​ហើយ​ ខ្លួន​
បាន​​អង្គុយ​​មួយ​សន្ទុះ​ រួ​ចទើប​​ចាប់​ផ្តើម​​ធ្វើស​កម្មភាព​​ចាប់​ច្របាច់​​ក​កូន​ប្រុស​ទី​​២​នោះ​ ​សម្លាប់​
ចោល​​ទៀត​ រួច​​ដាក់​​ឱ្យ​ដេក​នៅ​ជិត​គ្នា។ ក្រោយ​ពេល​សម្លាប់​​កូន​ប្រុស​​ទាំង​​​២នាក់​នោះ​​​រួច​ហើយ
ខ្លួន​​បាន​យក​កាំ​បិត​ដែល​​បាន​លាក់​ទុក​​នៅ​ក្នុង​បន្ទប់​​នោះ​រួច​ជា​​ ស្រេច​យកមក​​​អារ.ក​ និង​អារ.ក​​
ដៃ​​ខ្លួន​ឯ​ង​​ទាំង​​២​ ដើម្បី​​សម្លាប់​ខ្លួន​​ទៅ​តាម​​ក្រោយប៉ុន្ដែមិនស្លាប់។ រហូតដល់ព្រឹកឡើង ទើបគេ
បានដឹងហេតុការណ៍នេះ៕

ដោយ ៖ សីហា
ប្រភព ៖ ksd