ក្រុមអ្នកតំណាងរាស្ដ្រនៃសភាទួរគី នាំគ្នាគប់ដបទឹកស៊ុត កុំព្យូទ័រថេប្លេត និងលោតចូលវាយគ្នា
នៅក្នុងកិច្ចប្រជុំមួយ កាលពីម្សិលមិញ ខណៈដែលប្រទេសនេះ កំពុងរំជើបរំជួល ដោយសារការ
ចោទប្រកាន់រដ្ឋាភិបាលថា ពុករលួយ។

ក្រុមអ្នកតំណាងរាស្ដ្រនៃសភាទួរគី ប្រយុទ្ធគ្នា (រូបភាព ៖ DHA)

ទំព័រ Reuters ដកស្រង់សំដីរបស់ប្រភពមួយដែលមានវត្តមាននៅក្នុងសាលប្រជុំនេះ បានឱ្យដឹង
ថា តំណាងរាស្ដ្រម្នាក់ បានលោតឡើងលើតុ និងប្រើជើងទាត់ទៅលើគូភាគីទំនាស់ រីឯតំណាង
រាស្ដ្រដទៃ ប្រើកណ្ដាប់ដៃ ដាល់គ្នាទៅវិញទៅមក ព្រមទាំងបានយកសៀវភៅឯកសារ និងដប
ទឹកសុទ្ធ គប់ទៅលើគ្នា។ ជាងនេះ iPad ក៏ត្រូវបានប្រើជាអាវុធផងដែរ។

សភាទួរគី កំពុងបើកកិច្ចប្រជុំសំខាន់មួយ បន្ទាប់ពីមានការចោទប្រកាន់ស្ដីអំពីអំពើពុករលួយ
ទាក់ទិននឹងនាយករដ្ឋមន្ដ្រី Tayyip Erdogan និងបក្សកាន់អំណាចរបស់លោក។ នាយករដ្ឋមន្ដ្រី
Tayyip Erdogan បានស្នើឱ្យមានសេចក្ដីព្រាងច្បាប់មួយ ក្នុងនោះ ត្រូវឱ្យរដ្ឋាភិបាល មានសិទ្ធិ
និយាយ ច្រើនជាងសភា។ ការផ្ទុះហឹង្សាដាក់គ្នារវាងអ្នកតំណាងរាស្ដ្រ បានកើតឡើង នៅពេលសមាជិកសភាមួយរូបចង់ជំទាស់នឹងការសម្រេចចិត្តរបស់នាយករដ្ឋមន្ដ្រី ដោយសារតែវាអធម្ម
នុញ្ញភាព ប៉ុន្ដែមិនត្រូវបានគេអនុញ្ញាតឱ្យបញ្ចេញយោបល់។

នាយករដ្ឋមន្ដ្រី Erdogan បានហៅការស៊ើបអង្កេតជាទ្រង់ទ្រាយធំ ទៅលើបញ្ហាពុករលួយ ដែល
ជាការបង្កការលំបាកធំមួយ ក្នុងអំឡុងពេលនៃការកាន់អំណាចរយៈពេល ១១ឆ្នាំរបស់លោក ថា
ជា “ផែនការរដ្ឋប្រហារសភា” ដើម្បីផ្ដួលរំលំកេរិ៍្ដឈ្មោះរបស់លោក នៅមុនការបោះឆ្នោតមកដល់។

ទន្ទឺមនឹងនេះ មនុស្សប្រមាណជាជាង ១០,០០០ នាក់ ដែលដឹកនាំដោយសម្ព័ន្ធពលករ នៃប្រទេស
នេះ បានចូលរួមបាតុកម្ម នៅ Ankara ដើម្បីប្រឆាំងនឹងអំពើពុករលួយ ក្នុងប្រទេសទួរគី។

<object style="display: block; margin-left: auto; margin-right: auto;" width="467" height="400" data="http://www.youtube.com/v/Scs-p05jPNA&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/Scs-p05jPNA&rel=1" /></object>

អត្ថបទសំខាន់ៗគួរចាប់អារម្មណ៍ ៖

សោកនាដកម្ម ខ្លោចចិត្ត ៖ ឆេះទីក្រុង បុរាណខ្ទេច កាលពីប៉ុន្មាន ម៉ោងមុននេះ បន្តិច

ផ្ទុះរោងចក្រ គីមី អ្នកស្លាប់កើនដល់ ៥ នាក់ហើយ

យីង ឡាក់៖ ស្ថានការណ៍ បិទក្រុងបាងកក រដ្ឋាភិបាលអាច គ្រប់គ្រងបាន

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Reuters /Youtube