(ក្រចេះ)៖ ក្មេងប្រុសស្រីចំនួន៣នាក់ រងរបួសនិងស្លាប់ម្នាក់ ដោយសារពួកគេយកក្បាលគ្រាប់មិនទាន់ផ្ទុះបោកលេងនិងដី បណ្ដាលឲ្យផ្ទុះភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ នៅល្ងាចថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចឡរកៅស៊ូ ភូមិថ្ពង ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។

លោក ចាន់ សុខគីម អធិការស្រុកស្នួលបានឲ្យដឹងថា ករណីផ្ទុះគ្រាប់នេះបណ្ដាលកម្មករជំរះស្មៅកៅស៊ូ ក៏បានប្រទះឃើញក្បាលគ្រាប់មិនទាន់ផ្ទុះ សល់ពីសមយ័សង្គ្រាមរើសយកទៅទុក និងគាល់កៅស៊ូ ហើយកូនៗរបស់ពួកគាត់ឃើញយកដុំថ្មគុបលេងបណ្ដាលឲ្យផ្ទុះតែម្ដង។

ជនរងគ្រោះទី១៖ ឈ្មោះ ភាព សុខពៅ ភេទប្រុស អាយុ១២ឆ្នាំ បានស្លាប់តាមផ្លូវពេលយកទៅមន្ទីរពេទ្យ។ ចំណែកជនរងគ្រោះទី២៖ ឈ្មោះ ភាព លីមហួយ ភេទស្រី អាយុ៨ឆ្នាំ រងរបួសស្រាលជាប្អូនបង្កើត ជនរងគ្រោះដែលស្លាប់ ហើយអ្នកទាំងពីររស់នៅភូមិថ្ពង ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ ហើយសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្នួល និងជនរងគ្រោះ ទី៣៖ ឈ្មោះ គ្រួច សំណាង ភេទប្រុស អាយុ៨ឆ្នាំ រស់នៅភូមិកាឡែក ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី