CamNews

ឃើញក្មេងស្រីអាយុ៨ឆ្នាំ កំពុងមើលទូរទស្សន៍ តណ្ហាឡើងខ្លាំងពេក ចាប់រំលោភ បានសម្រេច

(កំពង់ធំ)៖ ជនល្មោភកាមម្នាក់ ក្រោយចាប់រំលោភក្មេងស្រី អាយុ៨ឆ្នាំរួចហើយ ត្រូវបាននគរបាលចាប់វាយខ្នោះ បញ្ជូនខ្លួនទៅកាន់ តុលាការ ដើម្បីចាត់ការតាមនីតិវិធី។

មន្រ្តីនគរបាលខេត្តកំពង់ធំ បានឲ្យដឹងថា នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦ ខណៈក្មេងស្រីរងគ្រោះ ឡ.ម.ឡ កំពុងអង្គុយមើលទូរទស្សន៍ តែម្នាក់ឯងនៅផ្ទះជីដូន របស់ជនសង្ស័យ ស្ថិតនៅភូមិពុកយុក សង្កាត់ស្រយូវ ក្រុងស្ទឹងសែន ស្រាប់តែជននេះឆ្លៀតឱកាស ចាប់រំលោភ រហូតបានសម្រេចតែម្តង។ ជនសង្ស័យមានឈ្មោះ ធី ហុកលី អាយុ១៤ឆ្នាំ ក៏ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនភ្លាមៗផងដែរ។

នៅចំពោះសមត្ថកិច្ចជនសង្ស័យបានសារភាពថា កន្លងមកខ្លួនធ្លាប់បានរួមភេទជាមួយសង្សា នៅខេត្តកំពង់ឆ្នាំងម្តងរួចមកហើយ។ ជាក់ស្តែងថ្ងៃកើតហេតុ ដោយជីដូនរបស់ខ្លួនមិននៅផ្ទះហើយជនរងគ្រោះខាងលើ​ បានមកមើលទូរទស្សន៍ផ្ទះរបស់ខ្លួន ម្នាក់ឯងនោះ ក៏មានឱកាសចាប់រំលោភតែម្តង។ បច្ចុប្បន្នជនសង្ស័យរូបនេះ ត្រូវបាននាំខ្លួនទៅសួរនាំ នៅស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការតាមនីតិវិធី៕