CamNews

លេចចេញឈ្មោះកូដរបស់ Samsung Galaxy S8 ដែលមានការផ្លាស់ប្តូរ និងម៉ូដែលត្រកូល Galaxy Note ថ្មីមួយ

Evan Blass បានបង្ហើបឲ្យដឹង ពីការផ្លាស់ប្តូរនៅលើ Galaxy S8 និងម៉ូដែលត្រកូល Galaxy Note ថ្មីមួយ កំពុងតែត្រូវបាន Samsung ធ្វើការអភិវឌ្ឍន៍។

បន្ទាប់ពីពេល Galaxy S6 និង S6 edge បង្ហាញខ្លួនកាលពីឆ្នាំ២០១៥ Samsung បានបន្តបង្ហាញណែនាំ ពីរម៉ូដែលទៀតគឺ Galaxy S7 និង S7 edge នៅឆ្នាំ២០១៦ នេះ។ តាមរយះនេះ នឹងមិនមានអ្វីភ្ញាក់ផ្អើល ទេ​ពេល Galaxy S8 ក៏នឹងមានពីរម៉ូដែលដែរនោះ។ ប៉ុន្តែបើតាមប្រភពថ្មីមួយ បានឲ្យដឹងថា ម៉ូដែល ទាំងពីរ​របស់ Galasy S8 សុទ្ធតែមានអេក្រង់កោង ដូច្នេះវាលែងមានទម្លាប់ដូច​មុនៗ ដែលនឹងមាន ម៉ូដែលមួយ អេក្រង់កោង និងម៉ូដែលមួយទៀតអេក្រង់រាបស្មើទៀតហើយ។

ចាប់ពីពេល Galaxy S7 និង S7 edge បានបង្ហាញខ្លួនមក ស្មាតហ្វូនពីរម៉ូដែលនេះ មានឈ្មោះកូដគឺ SM-G930 និង SM-G935។ ដូច្នេះយើងនឹងអាចមាន Galaxy S8 មានឈ្មោះកូដ SM-940 និង SM-G945។​ ប៉ុន្តែជាក់ស្តែង រឿងនេះអាចនឹងត្រូវបានផ្លាស់ប្តូរ។

Evan Blass អ្នកជំនាញខាងបង្ហើបព័ត៌មានបច្ចេកវិទ្យា បានឲ្យដឹងថា ម៉ូដែលទាំងពីររបស់ Galaxy S8 នឹងបង្ហាញខ្លួននៅដើមឆ្នាំក្រោយ ហើយនឹងមានឈ្មោះកូដ SM-G950 និង SM-G955 ពោលគឺរំលង ឈ្មោះកូដ SM-940 និង SM-G945 ទាំងពីរនេះចោល។

ទន្ទឹមនឹងនោះ ព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត ក៏ត្រូវបាន Evan បង្ហើបឲ្យដឹងដែរថា Samsung កំពុងតែអភិវឌ្ឍឧបករណ៍ថ្មីមួយមានឈ្មោះកូដ SM-N950។ យើងធ្លាប់បានដឹងហើយថា ឈ្មោះកូដ SM-N930 និង SM-N920 ត្រូវបានប្រើសម្រាប់បណ្តាស្មាតហ្វូនត្រូកូល Galaxy Note កាលពីមុនៗ។ តាមរយះនេះ យើងអាចសន្មតបានថា SM-N950 អាចជាឈ្មោះកូដរបស់ ម៉ូដែល Galaxy Note ថ្មីស្រឡាងមួយ។

បច្ចុប្បន្ននៅមិនទាន់មានព័ត៌មានណាមួយ បង្ហើបឲ្យដឹងស្តីពីម៉ូដែល Galaxy Note ស៊េរីថ្មីនេះនៅឡើយ​ទេ។ ប៉ុន្តែពួកយើងអាចជឿជាក់បានថា Samsung នឹងមិនបោះបង់ចោលនៅស្មាតហ្វូនត្រកូល Galaxy Note របស់ខ្លួននោះទេ។ នេះអាចនឹងជាការចាប់ផ្តើមថ្មីមួយ បន្ទាប់ពីបរាជ័យយ៉ាងធ្ងន់របស់ Galaxy Note 7។

ក្នុងពេលដែល Galaxy S8 នឹងបង្ហាញណែនាំនៅដើមឆ្នាំ២០១៧ លទ្ធភាពច្រើនដែល Galaxy Note ស៊េរីថ្មីនេះ នឹងត្រូវបានបង្ហាញណែនាំ នៅចុងឆ្នាំ២០១៧៕

- ស្មាតហ្វូនក្នុងពេលអនាគតរបស់ Samsung អាចនឹងបត់ជាពីរបាន
- Apple នឹងមានបន្ថែមពណ៌ សភ្លឺរលោង (Jet White) ដល់ iPhone 7 និង 7 Plus?

ប្រែសម្រួល៖ មង្គល
ប្រភព៖ Evan Blass, Genk