CamNews

សមត្ថកិច្ច ឃាត់រថយន្ដ ហាយឡេនឌ័រ និងអ្នកបើក សង្ស័យពាក់ព័ន្ធ​ ករណីប្លន់កាល ពីយប់មិញ

មណ្ឌលគិរី ៖ មេបញ្ជាការរងអាវុធហត្ថ ខេត្ដមណ្ឌលគិរី លោកភោគ ចាន់ធី បាន ប្រាប់ឱ្យដឹងថា ករណីប្លន់កាលពីយប់មិញ  នៅស្រុកពេជ្រាដា កម្លាំងសមត្ថកិច្ចរបស់ លោក បានឃាត់រថយន្ដ ហាយឡេនឌ័រ រួមជាមួយអ្នកបើកបរកាលពីវេលាម៉ោង៤ទាបភ្លឺថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៥ នៅស្រុកកោះញែក សង្ស័យពាក់ព័ន្ធនិង សកម្មភាពប្លន់ខាងលើនេះ ប៉ុន្ដែអ្នកបើក រថយន្ដមិនទាន់សារភាពនៅឡើយទេ ។

លោកភោគ ចាន់ធី បានបញ្ជាក់ថា មុនពេលកើតហេតុ មានគេឃើញរថយន្ដ ហាយឡេនឌ័រ បើកចុះឡើងៗ នៅមុខផ្ទះជន រងគ្រោះ លុះយប់ឡើង ក៏កើតមានករណីប្លន់តែម្ដង ។

កាលពីយប់មិញលោក ត្រាង ធឿន នាយប៉ុស្តិ៍ ឃុំពូជ្រៃ បានឲ្យដឹងថា ករណីប្លន់ប្រដាប់អាវុធនៅ ស្រុកពេជ្រដា ក្រុមចោរប្លន់មានគ្នា៧នាក់ ប្រដាប់ដោយកាំភ្លើង AK និងកាំភ្លើងខ្លី , ដោយភ្លាមៗបន្ទាប់ ពីកើតហេតុលោកស្នងការរង សូ សុវណ្ណ បានដឹកនាំកម្លាំងចុះពិនិត្យ និងអន្តរាគមន៍នៅកន្លែងកើតហតុ និងដាក់កម្លាំងតាមប្រមាញ់ក្រុមចោរ។

លោកនាយប៉ុស្តិ៍រូបនោះបានបញ្ជាក់ថា តាមសាក្សីប្រាប់ក្រុមចោរប្រដាប់អាវុធទាំងនោះ ស្លៀកពាក់បិទមុខ ដូចនិនចារ ជិះមកចតឡាននៅឆ្ងាយ ហើយទំនងឡានម៉ាក Highlander ពណ៌ស ហើយដើរចូលបាញ់៤-៥គ្រាប់ ម្ចាស់ផ្ទះរងរបួស និងប្លន់យកទ្រព្យសម្បត្តិមួយចំនួនដូចជា៖

១. កងដៃ ចំនួន១

២. ខ្សែដៃ ចំនួន១

៣. ខ្សែក ចំនួន២ (សរុប២តម្លឹង)

៤. ទូរស័ព្ទ iPhone 6 និង កាតទូរស័ព្ទមួយចំនួន។

តាមសាក្សីអ្នកជិតខាងបានឲ្យដឹងថា មុនដំបូងក្រុមចោរប្រដាប់អាវុធ បានបើកឡានមកឈប់នៅពីមុខផ្ទះហើយ បក្ខពួកចោរបានចូលទៅ ចាប់ម្ចាស់ជាច្រើននាក់ចង ហើយប្រមូលយកទ្រព្យអស់ ទើបនាំគ្នារត់ចូលឡានវិញ ដោយមុនបើកចេញពួកវាក៏បាញ់រះ ចូលផ្ទះជនរងគ្រោះ៤-៥គ្រាប់ តែមិនបណ្ដាលឲ្យត្រូវម្ចាស់ផ្ទះនោះទេ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងប្រដេញរក ព្រោះផ្ទះជនរងគ្រោះនៅតាមបណ្ដោយផ្លូវពីខេត្ត ទៅស្រុកកោះញែក មិនមានផ្លូវច្រើនសំរាប់គេចនោះទេ។

ភ្នាក់ងារ មជ្ឈលមណ្ឌលព័ត៌មាន ដើមអម្ពិលបានរាយការណ៍ឲ្យដឹងនៅមុននេះបន្តិចថា មានករណីក្រុមចោរប្រដាប់អាវុធ ជិះរថយន្ដ ទៅបាញ់ប្លន់ផ្ទះរកស៊ីលក់សាំង និងប្តូរប្រាក់ Wing មានទីតាំងនៅភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី នៅវេលាម៉ោងប្រមាណ៧៖៣០នាទីយប់ថ្ងៃទី១៩ ខែមិថុនានេះ យកអស់ទ្រព្យសម្បត្តិលុយ កាក់អស់មួយចំនួន។ ដោយក្រុមចោរបានបាញ់រះចូលផ្ទះ ជនរងគ្រោះប្រមាណ៤-៥គ្រាប់ ហើយក៏បើកឡានគេចខ្លួនបាត់អស់ទៅ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល