CamNews

ព្រះ​រាជ​ទា​យាទ​​ថៃ យាង​ត្រឡប់​មក​ពី​​បរទេស​វិញ ដើម្បី​រៀប​ចំ​ឡើង​គ្រង​​រាជ្យ​សម្បត្តិ​ជា​​ព្រះ​មហា

(បាងកក)៖ បុត្រាស្នងរាជ្យរបស់ប្រទេសថៃ ព្រះអង្គម្ចាស់ មហា វ៉ាចរ៉ាឡុងកន បានយាងត្រឡប់ពីបរទេស ​មកកាន់ទីក្រុងបាងកកវិញហើយនៅថ្ងៃសុក្រនេះ ដែលនៅសល់​តែប្រមាណ​ជាងពីរសប្តាហ៍​ទៀតប៉ុណ្ណោះ នឹងដល់​ពេលឡើងគ្រងរាជ្យសម្បត្តិ ជាមហាក្សត្រថ្មី នៃព្រះរាជាណាចក្រថៃហើយនោះ។ នេះបើតាមសម្តីរបស់​មន្រ្តី រដ្ឋាភិបាលថៃដែលបានដកស្រង់ ដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀល​ថ្ងៃសុក្រ ទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦

មន្រ្តីយោធាជាន់ខ្ពស់ថៃមួយរូប បានឲ្យដឹងក្នុងលក្ខខណ្ឌមិនបញ្ចេញអត្តសសញ្ញាណថា «ព្រះអង្គម្ចាស់ មហា វ៉ាចរ៉ាឡុងកន បានយាងត្រឡប់ពីប្រទេស អាល្លឺម៉ង់មកកាន់ ប្រទេសថៃវិញហើយ ហើយទ្រង់នឹងយាងទៅ​ចូលរួម ក្នុងព្រឹត្តិការណ៍មួយនៅឯ ទីបញ្ជាការកងអង្គរក្ស ព្រះមហាក្សត្រនាល្ងាចថ្ងៃសុក្រនេះ។ ទន្ទឹមគ្នានេះដែរ ការយាង ត្រឡប់មកកាន់មាតុប្រទេសវិញនេះ នឹងជួយបន្ធូរបន្ថយនូវរាល់ក្តី​ព្រួយបារម្ភនានា អំពីការ​ឡើងសោយរាជ្យសម្បត្តិ ពីសំណាក់ពលរដ្ឋ​ថៃគ្រប់រូប»​។

គួរបញ្ជាក់ដែរថា ប្រទេសថៃពុំមានព្រះរាជា អស់រយៈពេលមួយខែមកហើយ ចាប់តាំងពីពេលដែល​ អតីតព្រះមហាក្សត្រ ព្រះបាទ ភូមិបុល អាប់ឌុលយ៉ាដេត បានសោយ ទិវង្គតកាលពីថ្ងៃទី១៣ ខែតុលាទៅ ហើយព្រះរាជ្យកិច្ចទាំង​ឡាយបាន និងកំពុងស្ថិតក្រោមការគ្រប់គ្រង ជាបណ្តោះអាសន្នរបស់មហាឧបរាជ ព្រេម ទិនស៊ូឡាណុន ដែលជាប្រធានក្រុមប្រឹក្សា ជំនិតនៃព្រះមហាក្សត្រសិន នៅមុនពេលនៃការឡើង​គ្រងរាជ្យសម្បត្តិ របស់ព្រះរាជទាហាទនៅថ្ងៃទី០១ ខែធ្នូ ខាងមុខនេះបានឈាន​ចូលមកដល់៕

ប្រភព ៖ reuters

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង