ព័ត៌មានអន្តរជាតិ ៖ មកទល់នឹងវេលា ព្រឹកថ្ងៃពុធ នេះ យ៉ាងហោចណាស់ មនុស្ស ២៤ នាក់ មានអត្ត សញ្ញាណជាជនជាតិ ឥណ្ឌា ខណៈពួកគេ ជាក្រុមមនុស្ស មកបម្រើការ នៅឯក្រៅប្រទេសនោះ ពោលគឺ មកបម្រើ ការនៅឯ ប្រទេសសឹង្ហបុរី ត្រូវបាន ចាប់ខ្លួន និងរងការចោទប្រកាន់ អោយជាប់ទោស ទៅតាមផ្លូវ ច្បាប់ របស់ប្រទេសនេះ ក្រោយពី កើតមានឡើងនូវ ករណីផ្ទុះ កុប្បកម្មមួយរំពេច កាលពីរាត្រី ថ្ងៃអាទិត្យ កន្លង ទៅនេះ ។

គួររំឭកផងដែរថា ករណីផ្ទុះ កុប្បកម្ម ភ្លាមៗលើកនេះ អាចកើតឡើងទៅបាន ខណៈ មានការបង្កជា ភាព ចលាចល ដោយក្រុមមនុស្ស ជាជនជាតិ ឥណ្ឌា រស់នៅក្នុងតំបន់ Little India ដល់ទៅ ៤០០ នាក់ ក្រោយ ពីមាន ករណីគ្រោះថ្នាក់ ចរាចរណ៍ រវាងរថយន្តក្រុង និង បុរសជាអ្នកថ្មើរជើង ម្នាក់ រហូតបាន បណ្តាល អោយគាត់ស្លាប់នៅនឹងកន្លែង ពោលគឺ បានកើតឡើង នៅឯចំនុចផ្លូវ ប្រសប់ Race Course និង ផ្លូវ Ham -pshire ។ បុរសជាជនរងគ្រោះ ដែលជាអ្នកដំណើរ ថ្មើរជើងរូបនេះ ត្រូវបានគេ ស្គាល់អត្តសញ្ញានអោយ ដឹងថា គាត់មានឈ្មោះ Sakthivel Kumaravelu មានវ័យ ៣៣ ឆ្នាំ ជាជនជាតិ ឥណ្ឌា មកបម្រើការងារ ជា ជាងសំណង់ នៅឯការដ្ឋាន មួយកន្លែង ក្នុងប្រទេសនេះ។

ជាលទ្ធផល រថយន្តប៉ូលីស ៥ គ្រឿង ក៏ដូចជា រថយន្តសង្គ្រោះបន្ទាន់ របស់មន្ទីរពេទ្យ មួយគ្រឿងផ្សេង ទៀត បានរងនូវការខូចខាត ស្ទើរតែទាំងស្រុង ដោយនៅក្នុងនោះ មានករណី ដុតរថយន្ត ថែមទៀតផង។ មិនត្រឹមតែ ប៉ុណ្ណោះ មន្រ្តី ប៉ូលីស ១០ នាក់ ក៏បានទទួលរងរបួស ធ្ងន់ និងស្រាល ដូចគ្នាដែរ។ យ៉ាងណា មិញ ក៏មានការចេញ សេចក្តីថ្លែងការណ៍ អោយបងប្អូន ជាប្រជាពលរដ្ឋ សឹង្ហបុរី រស់នៅ ក្នុងតំបន់ Little India មានការប្រុងប្រយ័ត្ន អោយបានខ្ពស់ ពោលគឹ មិនត្រូវចាកចេញ ពីលំនៅស្ថាននោះទេ បើសិនជា គ្មាន ការចាំបាច់ ។

គួររំឭកផងដែរថា ករណីផ្ទុះ កុប្បកម្ម ត្រូវបានធ្វើឡើង ដោយក្រុមមនុស្ស ខឹងសម្បារ ជាជនជាតិ ឥណ្ឌា មានសមាជិក ជាង ៤០០ នាក់ ដោយនៅក្នុងនោះ ពួកគេ បានប្រើនូវអំពើហឹង្សាផ្សេងៗ រូមមាន ការគប់នូវ សំបក កំប៉ុង ស្រាបៀរ ករណីដុត រថយន្តមន្រ្តីប៉ូលីស ក៏ដូចជា រថយន្ត សង្គ្រោះបន្ទាន់ និងករណី បំផ្លាញ ទ្រព្យសម្បត្តិ សាធារណៈជាដើម។

គួរបញ្ជាក់ផងដែរថា លោក Teo Chee Hean ជាឧបនាយករដ្ឋមន្រ្តី ក៏ដូចជា អ្នកតំណាង អោយក្រសួងការ បរទេស បានចេញសេចក្តីថ្លែងការណ៍ អោយដឹងថា ករណីផ្ទុះឡើង នូវកុប្បកម្មមួយនេះ ជាលទ្ធផល បាន បណ្តាលអោយមនុស្សរងរបួស ក៏ដូចជា រងនូវ ការខូចខាត ទ្រព្យសម្បត្តិ សាធារណៈមួយចំនួនផ្សេងទៀត ដោយនៅក្នុងនោះ ក្រុមការងារ យើងខ្ញុំ នឹងប្រឹងប្រែង អោយអស់ពីលទ្ធភាព ក្នុងការ កំណត់បាន នូវប្រ ធានបទ នៃការផ្ទុះឡើង នូវកុប្បកម្ម លើកនេះ ៕

<object width="494" height="423" data="http://www.youtube.com/v/L679FJRZds0&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/L679FJRZds0&rel=1" /></object>

<object width="494" height="423" data="http://www.youtube.com/v/1IFodlpw9H8&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/1IFodlpw9H8&rel=1" /></object>

ប្រែសម្រួល ៖ កុសល
ប្រភព ៖ channelnewsasia