CamNews

មន្រ្តីនគរបាលម្នាក់ ផឹកស៊ីស្រវឹង ធ្លាក់ភែ្នក បើករថយន្តបុក ប្រពន្ធឈរពីខាងមុខ រថយន្តស្លាប់ភ្លាមៗ

ព្រះវិហារ៖ សមត្ថកិច្ចខេត្តព្រះវិហារ បានឲ្យដឹងថា មានករណីមន្រ្តី នគរបាលម្នាក់ ពាក់ស័ក្តិ៤ម្នាក់ ពេលត្រឡប់ មកពីផឹកស៊ី ស្រវឹងធ្លាក់ភ្នែកបាន ជ្រុលចង្កូតទៅ បុកស្ត្រីជាប្រពន្ធ ដែលឈរពីមុខរថយន្ដ ផ្ទប់ជញ្ជាំងរហូតធ្លាយ ដល់ជញ្ជាំងខាងក្រោយ បណ្តាលឲ្យស្លាប់ភ្លាមៗ គួរឲ្យរន្ធត់បំផុត នៅម៉ោង ៨និង៣០ នាទីយប់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៥ ស្ថិតនៅភូមិ អណ្ដូងពោធិ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

ព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា បុរសដែលជាប្តីមានឈ្មោះ ឡូញ សុភក្រ័ ជាមន្រ្តីនគរបាល ពាក់ស័ក្តិ៤ និងជានាយរងការិយាល័យ ពន្លត់អគ្គីភ័យ ខេត្តព្រះវិហារ បានជិះរថយន្ដ លុចស៊ីស ៣០០ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2K-8222 ជាមួយមិត្តភក្ត័ចូលមកផ្ទះ បំរុងហៅ ប្រពន្ធទៅដើរលេង តែដោយប្រពន្ធ ឃើញប្ដី ស្រវឹងពេក បានប្រកែកថា មិនទៅទេឯងស្រវឹងហើយ។

ពេលនោះប្រពន្ធក៏បានឃាត់ប្ដី មិនឲ្យទៅទៀត តែជនសង្ស័យមិនបានស្ដាប់ ជនរងគ្រោះក៏ទាញ សោរពីម្ចាស់ រថយន្ដ ដែលត្រូវជាមិត្តភក្តិ ឡើងបើករថយន្ដ បំរុងថយក្រោយ តែដោយជនសង្ស័យ មានភាពស្រវឹង ហើយមិន សូវប៉ិនប្រសព្វផងនោះ ក៏បានបញ្ជារថយន្ដទៅមុខ បណ្ដាលឲ្យបុកប្រពន្ធខ្លួនឯង តាំងពីមុខផ្ទះរហូត ធ្លាយ ជញ្ជាំងខាងក្រោយផ្ទះស្លាប់ភ្លាមៗ ហើយរថយន្ដបានខូចខាតផ្នែកខាងមុខយ៉ាងដំណំ ត្រូវយកមករក្សាទុក នៅអធិការដ្ឋាន ក្រុងព្រះវិហារ។

ក្រោយពេលកើតហេតុ ជនសង្យ័យបាននៅធ្វើបុណ្យឲ្យជនរងគ្រោះជាប្រពន្ធ តាមប្រពៃណីដោយបន្សល់ទុក កូនប្រុសម្នាក់ត្រូវរស់នៅកំព្រាម្តាយ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល