CamNews

ក្តៅៗ ៖ មានអ្នកខ្យល់គ ជាច្រើននាក់ ពេលដើរ លេងកំសាន្ត នៅក្នុង ព្រះរាជពិធី បុណ្យអុំទូក

ភ្នំពេញ ៖ ប្រជាពលរដ្ឋ ជាច្រើននាក់ ទាំងជនជាតិខ្មែរ និងជនជាតិ បរទេស កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៤ ត្រូវបានសមត្ថកិច្ច រាយការណ៍ថា មានអាការៈ មួយស្រួលខ្លួន (ខ្យល់គ) និងអ្នកខ្លះរហូតដល់ ដួលសន្លប់ ទៀតផង។ ប៉ុន្តែជនរងគ្រោះទាំងនេះ ត្រូវបានសមត្ថកិច្ច មន្រ្តីសុខាភិបាល និងក្រុម៧១១ នៃកងពល តូចលេខ៧០ ដែលចូលរួម នៅក្នុងកិច្ច អន្តរាគមន៍ នោះ បានដឹកបញ្ជូន ទៅកាន់មន្ទីរពេទ្យ ភ្លាមៗផងដែរ និងជួយសង្គ្រោះបឋម នៅនឹងកន្លែង ក្នុងករណីស្រាល ។

ជាក់ស្តែងកាលពី យប់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៤ មានប្រជាពលរដ្ឋ ចំនួន២នាក់ ម្នាក់ជន ជាតិខ្មែរ និងម្នាក់ទៀត ជាជនជាតិ អង់គ្លេសបានដួលសន្លប់ ខណៈកំពុងដើរ លេងកំសាន្ត នៅក្នុងព្រះរាជ ពីធីបុណ្យជាតិមួយនេះ នៅជិតវាលព្រះមេរុ។

សេចក្តី រាយ ការណ៍ ពីមន្រ្តីជួយសង្គ្រោះ របស់ក្រុម៧១១ នៃកងពលតូចលេខ៧០ បានឲ្យ ដឹងថា ខណៈកំពុងដើរលេង នៅក្នុងព្រះរាជពិធីបុណ្យអុំទូកនោះ ស្រាប់តែ ប្រជាពលរដ្ឋ ទាំងជនជាតិខ្មែរ និងជនជាតិអង់គ្លេស បានដួលសន្លប់ ពេលនោះ ត្រូវបានក្រុម៧១១ នៃកងពលតូលលេខ៧០ ដែលមានគោលដៅ ក្បែរនោះ ជួយដឹកបញ្ជូនទៅ កាន់មន្ទីរពេទ្យ កាល់ម៉ែត ភ្លាមៗតែម្តង។

ជាមួយគ្នានេះ មានសេចក្តីរាយការណ៍ ផ្សេងទៀត បានឲ្យដឹងថា នៅតំបន់ខ្លះ និងតាមនៅខ្លះទៀត ក៏មានប្រជាពលរដ្ឋ មានអាការៈមិនស្រួល ខ្លួន ខ្យល់គ ដោយសារហត់ ពេលដើរលេងកំសាន្ត និងសំបូរទៅ ដោយមនុស្ស តែមិនទាន់ មានសេចក្តី រាយការណ៍ថា មានករណី ប៉ះពាល់ដល់ អាយុជីវិត នៅឡើយទេ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល