ស្ទើរតែមិនគួរអោយជឿ ៖ ទីភ្នាក់ងារសារព័ត៌មាន ស្កាយ កាលពីវេលាល្ងាច ថ្ងៃអង្គារ ម្សិលមិញនេះ បានចេញ ផ្សាយអត្ថបទសារព័ត៌មាន អោយដឹងថា បុរសម្នាក់ យាយពីថា ជីវិតថ្លៃហួស ពោលគឺ គាត់ពិតជា មិនបាន ស្លាប់បាត់បង់ ជីវិត អ្វីនោះទេ ក្រោយពី គាត់បាន ជាប់គាំង នៅក្នុង កាប៉ាល់ លិចចូលទៅក្នុង សមុទ្រ មានជម្រៅ ដល់ទៅ ៣០ ម៉ែត្រ ក្នុងរយៈពេល ដល់ទៅ ៣ ថ្ងៃពេញ ។

ប្រភព សារព័ត៌មាន ដដែលបន្ថែមថា ករណី លិចកាប៉ាល់ និងបង្ក មានអាព្ភូតហេតុ ស្ទើរតែមិនគួរ អោយជឿ មួយនេះ បានកើតឡើង នៅឯ ប្រទេស នីហ្សេរីយ៉ា ។ យ៉ាងណាមិញ បើតាមការអោយ ដឹងបុរស ដែលជាជនរងគ្រោះ ខាងលើ មានឈ្មោះថា Harrison Okene គាត់អាចរស់រាន មានជីវិត ទៅបាន ក៏ដោយសារតែ បានជាប់គាំង នៅក្នុងបន្ទប់មួយ មានទឹកលិចចូល មិនពេញ ខណៈគាត់ មិនបាន ទទួលទាន អ្វីនោះទេ ក្នុងរយៈពេល ៣ ថ្ងៃនេះ ក្រៅអំពី ភេសជ្ជៈ ពីរ ទៅ បី កំប៉ុង ។

គួររំឭកផងដែរថា ក្រុមការងារ ជាមួយនឹងជនរងគ្រោះ ទាំង ១១ នាក់ផ្សេងទៀត បានស្លាប់បាត់បង់ ជីវិតបាត់ ទៅហើយ ក្រោយពី មានករណីលិច កាប៉ាល់ កាលពីខែ ឧសភា កន្លងទៅនេះ នៅឯឈូង សមុទ្រ ប្រទេស នីហ្សេរ៊ីយ៉ា ដោយឡែក វីដេអូ ទើបតែបានចេញផ្សាយ និងល្បី ក្នុងរយៈពេល ប៉ុន្មានថ្ងៃ ចុងក្រោយនេះ។ ខាងក្រោមនេះ គឺជាវីដេអូ ចេញប្រតិបត្តិការ ចុះជួយសង្គ្រោះ និងរុករក ឃើញជនរងគ្រោះ ជ្រាបកាន់តែច្បាស់ តាមដាន ទស្សនាបន្តិចទៅ ៖

<object width="468" height="401" data="http://www.youtube.com/v/iKL11BavG0U&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/iKL11BavG0U&rel=1" /></object>

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស្កាយ