អង្គការសុខភាពសត្វពិភពលោក ដែលមានមូលដ្ឋាននៅប៉ារីស(OIE) បាននិយាយកាលពីថ្ងៃពុធម្សិលមិញនេះថា ប្រទេសវៀតណាមបានរាយការណ៍ពីការផ្ទុះឡើងនៃធាតុបង្កជំងឺផ្តាសាយបក្សី H5N1 នៅកន្លែងចិញ្ចឹមសត្វបក្សី នៅភាគខាងជើងនៃ ខេត្តហាណាម។

វីរុសនេះត្រូវបានរកឃើញនៅកន្លែងចិញ្ចឹមសត្វបក្សីមួយកន្លែង ដែលមានបក្សីសរុប 1,135 ក្បាល។ វីរុសនេះបានសម្លាប់បក្សីចំនួន 300 ក្បាលដោយផ្ទាល់ ហើយបក្សីជាច្រើនផ្សេងទៀតត្រូវបានគេសត្ដឃាត។

ប្រភេទនៃសត្វបក្សីនោះមិនត្រូវបានបង្ហាញឡើយ ហើយប្រភពនៃជំងឺនេះក៏មិនត្រូវបានគេដឹងដែរ។

ប្រទេសវៀតណាម គឺជាប្រទេសមួយក្នុងតំបន់អាស៊ី ដែលបានប្រទះនូវការរីករាលដាលនៃជំងឺផ្តាសាយបក្សីក្នុងប៉ុន្មានខែចុងក្រោយនេះ។ បាក់តេរីជាច្រើន ប៉ះពាល់តែលើពពួកបក្សីតែប៉ុណ្ណោះ ប៉ុន្តែបាក់តេរី H7N9 អាចមានផលប៉ះពាល់ដល់មនុស្ស តួយ៉ាង មានចំនួនអ្នកស្លាប់នៅក្នុងប្រទេសចិន ៕

ប្រែសម្រួល៖ High

ប្រភព៖ Straitstimes