CamNews

អូស្រ្តាលី ៖ សាកសព យន្តហោះ ម៉ាឡេស៊ី អាចនឹងរក ឃើញក្នុងពេល ឆាប់ៗខាងមុខនេះ

ព័ត៌មានអន្តរជាតិ ៖ យោងតាមការដកស្រង់ អត្ថបទផ្សាយ ពីទំព័រសារព័ត៌មានបរទេស សឹង្ហបុរី channelnewsasia ដែលទើបតែ    បានចេញ ផ្សាយ  កាលពីវេលា ព្រឹកមិញ ថ្ងៃទី ៨ មេសា នេះ អោយដឹងថា ប្រធានប្រតិបត្តិការ រុករកសាកសពយន្តហោះ MH370 របស់អូស្ត្រាលីលោក Mars- hal Angus Houston  បាន និយាយថា    យន្តហោះ MH370 អាចនឹងត្រូវបានរកឃើញ នៅពេល ឆាប់ៗ  នេះ   ដោយការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិ ស្វែងរកនៅបាតមហាសមុទ្រ បន្ទាប់ពីរលក សញ្ញាចេញពីប្រអប់ខ្មៅ ត្រូវបានរកឃើញ ។

លើសពីនេះ ប្រភពសារព័ត៌មានដដែល បន្តអោយដឹងថា កាលបើថ្លែងជាសារធារណៈដោយមាន ក្តីសង្ឃឹមថា វាអាចជារលកសញ្ញា ចេញពីប្រអប់ខ្មៅ យន្តហោះ បាត់ខ្លួនខាងលើហើយនោះ អាជ្ញា ធរមានសមត្ថកិច្ច បានកំណត់គោលដៅ ជាអទិភាព ពោលស្វែងរក រលកសញ្ញានោះ ដែលស្ថិតនៅ ក្នុងការសង្ស័យថា ជារបស់ យន្តហោះ MH370 ។ យ៉ាងណាមិញ ចំណែក ថាមពលថ្ម របស់ Black Box យន្តហោះ MH-370 ដែលអ្នកស្រាវជ្រាវសន្និដ្ឋានថា វាបានអស់ថាមពលទៅហើយ ។

គួររំឭកថា មកទល់នឹងវេលា ព្រឹកថ្ងៃទី ៨ មេសា នេះ គឺគម្រប់មួយខែ ហើយ ដែលយន្តហោះខាង លើបានបាត់ខ្លួន ពោលយន្តហោះ ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ី MH370 ប្រតិបត្តិការដឹកអ្នក ដំណើររបស់ខ្លួន ច្រើនជាង ២០០ នាក់ ធ្វើដំណើរ ពីក្រុង កូឡាឡាំពួរ ប្រទេស ម៉ាឡេស៊ីឆ្ពោះទៅ កាន់ក្រុង ប៉េកាំង ប្រទេសចិន ខណៈហោះលើដែនអាកាស ប្រទេសវៀតណាម ថ្ងៃទី ៨ មីនានោះ យន្តហោះមួយគ្រឿងនេះ បានបាត់ខ្លួន ក្រោយពីបានបាត់ពីប្រព័ន្ធរ៉ាដា ចាប់តាំងពីពេលនោះមក៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ channelnewsasia