CamNews

ប្រតិបត្តិការ បោសសម្អាត សម្លាប់ ភារវករ ដល់ទៅ ១១ នាក់ ខណៈផ្ទុះអាវុធ ជាច្រើនម៉ោង

ព័ត៌មានអន្តរជាតិ ៖ ភារវករ ១១ នាក់ បានស្លាប់បាត់បង់ជីវិត ដោយនៅក្នុងនោះ ៨ នាក់ត្រូវបាន សម្លាប់ដោយស្នាដៃប៉ូលីស ខណៈបីនាក់ផ្សេងទៀត បានបំផ្ទុះគ្រាប់បែក អត្តឃាតឡើងសម្លាប់ ខ្លួនឯង អំឡុងពេល នៃសកម្មភាព ចុះបង្រាបក្រុមភារវករ នៅក្នុងតំបន់ Xinjiang ភាគពាយព្យ ប្រទេស កាលពីថ្ងៃសុក្រ ម្សិលមិញ នេះបើយោងតាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មានបរទេស ស៊ីអិនអិន ។

ក្រោយពីបានធ្វើកិច្ចសម្ភាសន៍ ជាមួយនឹងមន្រ្តីប៉ូលីស ប្រចាំតំបន់ ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន ស៊ិនហួរ បានចុះផ្សាយអោយដឹងថា អំឡុងប្រតិបត្តិការ ចុះអន្តរាគមន៍លើកនេះ ជនសង្ស័យក៏ ត្រូវបានមន្រ្តីប៉ូលីស ធ្វើការចាប់ឃាត់ខ្លួនដូចគ្នាដែរ។

បន្ថែមពីលើនេះ ប្រភពសារព័ត៌មានដដែល បន្តថា ករណីផ្ទុះអាវុធ បោសសម្អាត ក្រុមភារវករ ខាងលើ អាចកើតឡើងបាន នៅវេលាម៉ោង ៤ ល្ងាច (ម៉ោងក្នុងស្រុក ប្រទេសចិន) ក្រោយពីមាន ការវាយប្រហារ ពីសំណាក់ក្រុមភារវករ ដោយបានចាប់ផ្តើម វាយឡុកចូល កន្លែងល្បាតរបស់ ក្រុមមន្រ្តីប៉ូលីសមួយកន្លែង ស្របពេលដែលពួកគេ ដៃប្រដាប់ទៅដោយកាំបិទ និងគ្រឿងផ្ទុះ បើកម៉ូតូ និងរថយន្ត ចូលវាយឡុកផ្ទាល់តែម្តង ៕

ប្រែសម្រួល ៖​ កុសល
ប្រភព ៖ ស៊ីអិនអិន