ព័ត៌មានអន្តរជាតិ ៖ ក្រោយពីបានដកស្រង់សម្តីអ្នកនាំពាក្យអោយអង្គការសហប្រជាជាតិ ទំព័រសារព័ត៌ មាននាំមុខ ស៊ីអិនអិន បានចេញផ្សាយ សម្រង់អត្ថបទសារព័ត៌មានអោយដឹងថា ៖ ករណី វាយប្រហារ ទៅលើមូលដ្ឋានអង្គការសហប្រជាជាតិ នាភាគខាងជើង ប្រទេសម៉ាលី កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ដោយបានប្រើគ្រាប់រ៉ុកកែតជាច្រើនសិបគ្រាប់នោះ បានសម្លាប់មនុស្ស ហោចណាស់ ចំនួន ៣ នាក់ ។

ជាការគូសបញ្ជាក់ពីអ្នកនាំពាក្យ Olivier Salgado អោយដឹងថា ខណៈវិនាទី មានការវាយប្រហារ ដោយ បាញ់រះគ្រាប់ពិត ក៏ដូចជាគ្រាប់រ៉ុកកែតច្រើនជាង ៣០ ទៅលើប៉ុស្តិ៍យាមកាម នាព្រឹកព្រលឹមនោះភ្លាមៗ កងកម្លាំងអង្គការសហប្រជាជាតិ បានបាញ់តបតវិញ ។ សេចក្តីរាយការណ៍ បញ្ជាក់ អោយដឹងថា សន្តិ សុខនៅមូលដ្ឋានអង្គការ សហប្រជាជាតិ ក្នុង ប្រទេស ម៉ាលី ( United Nations Multidimensional Integrated Stabilization Mission in Mali, known as MINUSMA) ត្រូវបានរឹតបណ្តឹង ស្របពេលដែល មានការហោះល្បាត ពីកងកម្លាំងអាកាសបន្ថែមទៀត ។ គួររំឮកថា អង្គ ការ សហប្រជាជាតិ បានអំពាវ នាវអោយមានការចរចារសន្តិភាព នៅក្នុងប្រទេសមួយនេះ បន្ទា ប់ពីមើលឃើញថាមានការបះបោរនៅ ឯភាគខាងជើង ប្រទេស ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី