(ភ្នំពេញ)៖ សម្តេច ហ៊ុន សែន បានផ្ញើសារជូនពរម្តាយក្មេករបស់សម្តេច ឲ្យមានសុខភាពល្អ ខណៈសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនម្តាយទៅពិនិត្យសុខភាព នៅសឹង្ហបុរី។ ការជូនពរពីសំណាក់សម្តេច ហ៊ុន សែន ប្រមុខរដ្ឋាភិបាលនៃកម្ពុជា នាពេលនេះបានធ្វើឡើង ខណៈ ដែលសម្តេចកំពុងតែបំពេញបេសសកម្មការងារដើម្បីជាតិ នៅប្រទេសរុស្ស៊ី។

Facebook Page របស់សម្តេច ហ៊ុន សែន បង្ហោះឲ្យដឹងនៅមុននេះបន្តិចបានបញ្ជាក់យ៉ាងដូច្នេះថា «ឆ្លៀតពេលខ្ញុំចេញមកបេសកកម្ម នៅក្រៅប្រទេស ភរិយាខ្ញុំបានជូនម្តាយក្មេកខ្ញុំទៅ ពិនិត្យសុខភាពនៅសឹង្ហបុរី។ កូនៗខ្ញុំបានខិតខំជាមួយម្តាយពួកគេ ដើម្បីសុខភាព របស់ជីដូន។ សូមជូនពរម៉ែមានសុខភាពល្អ»។

សូមជំរាបថា សម្ដេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទៅដល់អាកាសយានដ្ឋាន Vnukovo ដល់ទីក្រុង មូស្គូ ប្រទេសរុស្ស៊ីដោយសុវត្ថិភាព នៅម៉ោងជិត១២៖០០នាទីព្រឹក (ម៉ោងនៅកម្ពុជា) នថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ ដើម្បីចូលរួមកិច្ច ប្រជុំកំពូល រំលឹកខួប អាស៊ាន-រុស្ស៊ី រយៈពេល ៤ថ្ងៃ។ នេះជាទស្សនកិច្ចលើកទី១ ជាប្រវត្តិសាស្រ្តរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ទៅកាន់សហពន្ធ័រុស្សី បន្ទាប់ពីប្រទេសមហាអំណាចនេះបែកចេញពីសហភាពសូវៀត៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី