យេម៉ែន ៖ កូនក្រមុំវ័យក្មេងម្នាក់បានស្លាប់នៅក្នុងរាត្រីក្រែបទឹកឃ្មុំ នៃថ្ងៃអាពាហ៍ពិពាហ៍ របស់នាង
បន្ទាប់ពីបានរួមរ័កជាមួយនឹងប្តី ដែលមានអាយុចាស់ជាងនាង។ កូនក្រមុំក្មេងខ្ចី រូបនេះ មានអាយុ
ត្រឹមតែ ៨ឆ្នាំប៉ុណ្ណោះ រស់នៅក្នុងប្រទេស យេម៉ែន បានស្លាប់ដោយសារ ឈាមហូរច្រើនពេក នៅ
រាត្រីផ្សំដំណេកដំបូង ជាមួយនឹងប្តីរបស់នាង ដែលមានអាយុចាស់ជាងនាងដល់ទៅ ៥ដងឯណោះ។

នៅក្នុងប្រទេសជាច្រើន លើពិភពលោក ការរួមរ័កជាមួយកុមារដែលមានអាយុ ៨ឆ្នាំ គឺខុសទៅនឹង
ច្បាប់ ប៉ុន្តែសម្រាប់ប្រទេសយេម៉ែន បុរសគឺអាចរៀបការជាមួយនឹង ក្មេងស្រី និងអាចរួមរ័ក ជាមួយ
នឹងនាងបានតាមការចង់។

ក្មេងស្រីអាយុ៨ឆ្នាំម្នាក់ មិនត្រូវបានបង្ហាញអត្តសញ្ញាណ មកពីតំបន់ Hardh ភាគខាងជើង ឈៀង
ខាងលិចប្រទេសយេម៉ែន បានស្លាប់បន្ទាប់ពីរួមរ័ក ជាមួយប្តីរបស់នាង ដែលមានអាយុ ៤០ឆ្នាំ។

បច្ចុប្បន្នកូនកំលោះត្រូវបានប៉ូលីសចាប់ខ្លួន បញ្ជូនទៅកាន់តុលាការ ដើម្បីធ្វើការកាត់ទោសតាមផ្លូវ
ច្បាប់។ ប្រជាជនបាននិយាយថា ការចាប់ខ្លួនកូនកំលោះនេះ អាចនឹងជួយ ដើម្បីបញ្ចប់ច្បាប់ ដែល
អនុញ្ញាត្តឲ្យក្មេងស្រី រៀបការជាមួយមនុស្សចាស់ នៅក្នុងប្រទេសនេះ។

សូមបញ្ជាក់ផងដែរថា បើយោងតាមរបាយការណ៍ ដែលបានចេញផ្សាយដោយ ក្រសួងសង្គមកិច្ច
នៅក្នុងប្រទេសយេម៉ែន បានឲ្យដឹងថា ស្រ្តីជាងពាក់កណ្តាល នៃប្រទេសយេម៉ែន គឺបានរៀបការ
នៅមុនអាយុ ១៥ឆ្នាំ៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត ៖

- ភ្លើងស្តុបពណ៌បៃតង មានរយះពេលតែ ១វិនាទីគត់ ឆ្លងមិនទាន់ផាក ពិន័យ (មានវីដេអូ)

- វីដេអូ បុរសម្នាក់ត្រូវនារីម្នាក់ ដាក់ជាច្រើនដៃ បន្ទាប់ពីរពិសដៃ ស្ទាបគូទនាង

- Omar "ខ្ញុំមិនដែលធ្លាប់ត្រូវបាន និរទេសចេញពីប្រទេស ព្រោះតែសង្ហាពេក នោះទេ

តាមដានព័ត៌មានប្លែកៗជុំវិញពិភពលោក ដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ!

ដោយ៖ LookingTODAY
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល