ប៉ុន្មានម៉ោងមុននេះ NASA បានប្រកាសថា ខ្លួនបានរកឃើញភពថ្មីមួយដែលមានលក្ខណៈដូច
បេះបិទទៅនឹងផែនដីរបស់មនុស្ស ហើយក៏បានដាក់ឈ្មោះឱ្យភពនេះថា Kepler-452។ ភព
នេះនៅក្នុងប្រព័ន្ធព្រះអាទិត្យដទៃមួយ ស្ថិតក្នុងកញ្ចុំផ្កាយ Cygnus នៃ Milky Way មានចម្ងាយ
ពីផែនដីប្រមាណ ១៤០០ឆ្នាំពន្លឺ។

ភ្លាមៗនោះ អ្នកស្នេហាផ្នែកវិទ្យាសាស្ដ្រទូទាំងពិភពលោក នាំគ្នាស្វាគមដំណឹងនេះយ៉ាងរីករាយ
ព្រោះថា នេះគឺជាការរកឃើញដ៏អស្ចារ្យមួយ ទាក់ទិននឹងការស្វែងរកមនុស្សភពក្រៅ។ ជាង
នេះ មានអ្នកខ្លះគិតថា គួរតែបញ្ជូនបណ្ដាយានអវកាសទៅកាន់ភពនេះដើម្បីស្រាវជ្រាវ ប៉ុន្តែ
តើវាមានភាពសាមញ្ញ និងងាយស្រួលដល់កម្រិតណា?

សូមបញ្ជាក់ថា "ឆ្នាំពន្លឺ" គឺជារយៈចម្ងាយ មិនមែនរយៈពេលនោះទេ ដូច្នេះ វានៅឆ្ងាយណាស់។

បច្ចុប្បន្ន យានអវកាសដែលមានល្បឿនលឿនបំផុតនាបច្ចុប្បន្ន នោះគឺ New Horizons កំពុង
បំពេញបេសកកម្មនៅកូនភពភ្លុយតុង។ លឿនរបស់ New Horizons ប្រហែលនឹង 15,73 km/s
គឺប្រមាណជា 496.061.280 km/ឆ្នាំ។

ចម្ងាយពីផែនដីរបស់មនុស្ស ទៅកាន់ផែនដីថ្មីដែលទើបរកឃើញនេះ គឺ 1400 ឆ្នាំពន្លឺ ហើយ
មួយឆ្នាំពន្លឺប្រហែលនឹងរយៈចម្ងាយ 9.460.730.472.580,8 km ដូច្នេះ យើងអាចគិតចេញជា
ពេលវេលាមួយ ដែលថា តើមនុស្សត្រូវចំណាយពេលប៉ុន្មានទើបអាចទៅដល់ភពផែនដីទី
ពីរនេះ ៖ (9.460.730.472.580,8/496.061.280) x 1.400 = 26.700.375,9326 ឆ្នាំ។

លឿនរបស់ New Horizons ប្រហែលនឹង 15,73 km/វិនាទី គឺប្រមាណជា
496.061.280 km/ឆ្នាំ។

លទ្ធផលខាងលើបង្ហាញថា មនុស្សត្រូវការពេលដល់ទៅ ជាង 26 លានឆ្នាំ ទើបអាចទៅដល់
ភពថ្មីនេះ។ ដូច្នេះ គ្មានយានអវកាសណាមួយ មានលទ្ធភាពហោះទៅដល់ភពនេះបានឡើយ
នាបច្ចុប្បន្ន។ ប៉ុន្តែ ក្ដីសង្ឃឹមនៅតែមាន ព្រោះថា វិទ្យាសាស្ដ្រមិនដែលនៅមួយកន្លែងនោះទេ
ពោលគឺតែងតែរីកចម្រើនជានិច្ច ហើយថ្ងៃណាមួយ មនុស្សលោកនឹងអាចទៅដល់ភពផែនដី
ទីពីរនេះមិនខាន៕

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Space