ស្ទើរតែមិនគួរអោយជឿ ៖ ជាមួយនឹងបច្ចេកវិទ្យាសម័យទំនើប ក្រុមហ៊ុនមួយរបស់ប្រទេសចិន បាន អះអាងអោយដឹងថា ក្រុមហ៊ុនខ្លួន អាចសាងសង់ផ្ទះ ១០ ខ្នង ដាច់ៗដោយឡែក ពីគ្នា ដោយចំ ណាយពេលត្រឹមតែ ២៤ ម៉ោង តែប៉ុណ្ណោះ នេះបើយោងតាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំ ព័រសារព័ត៌មានបរទេស ដេលីម៉ែល ។

លើសពីនេះ ប្រភពសារព័ត៌មានដដែលបញ្ជាក់អោយដឹងថា បណ្តាផ្ទះទាំងអស់ ត្រូវបានសាងសង់ ឡើងជាពិសេស ដោយប្រើប្រាស់ នូវវត្ថុធាតុដើម កាកសំណល់ លាយបញ្ជូលជាមួយនឹង ស៊ីម៉ង់ត៍ រួចធ្វើការសាងសង់ឡើងជាស្រទាប់ៗ ដោយនៅក្នុងនោះ ផ្ទះមួួយខ្នងៗ ចំណាយថ្លៃដើម ក្នុងការ សាងសង់តិចជាង ៥,០០០ ដុល្លារទៅទៀត ។

ជាមួយនឹងបច្ចេកវិទ្យាសម័យថ្មី និងទំនើបបំផុតមួួយនេះ អាចមានន័យបានថា បណ្តាផ្ទះដែលមាន តម្លៃសមរម្យ អាចនឹងត្រូវចំណាយពេលក្នុងការសាងសង់ រឹតតែលឿន ដែលមិនធ្លាប់មានពីមុខមក ដោយនៅក្នុងនោះ មានក្តីសង្ឃឹមរំពឹងទុក អោយដឹងថា នឹងមានការប្រើប្រាស់ បច្ចេកវិទ្យាមួយនេះ ក្នុងការសាងសង់ បណ្តាអាគារខ្ពស់ នៅពេលអនាគត ថែមទៀតផង ។

បន្ថែមពីលើនេះ ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន ស៊ិនហួរ បានបញ្ជាក់អោយដឹងថា ជាមួួយនឹងបច្ចេក វិទ្យាដ៏ទំនើប ចុងក្រោយបំផុតលើកនេះ ក្នុងការសាងសង់ផ្ទះ បានយ៉ាងលឿន បំផុតនោះ អាចធ្វើ ទៅបាន ដោយបានប្រើ ម៉ាស៊ីនបោះពុម្ព 3D យក្ស ដល់ទៅ ៤ គ្រឿង ដោយនៅក្នុងនោះ ក្នុងមួយ គ្រឿង វាមានប្រវែងបណ្តោយដល់ទៅ ៣២ ម៉ែត្រ ទទឹង ១០ ម៉ែត្រ និង កំពស់ ៦,៦ ម៉ែត្រ ។

គួរបញ្ជាក់ថា ក្រុមហ៊ុនចិន ដែលបានរកឃើញ បច្ចេកវិទ្យា ដ៏អស្ចារ្យមួយនេះ មានឈ្មោះថា Win Sun ខណៈអ្នកតំណាងក្រុមហ៊ុន បានសរបញ្ជាក់អោយដឹងថា ខណៈមានដំណើរការ ផលិត បាន ទៅលឿន និង ឆាប់រហ័ស នោះ ពួកយើង បានប្រើប្រាស់ បច្ចេកវិទ្យាទំនើប សង់ឡើងជាស្រទាប់ៗ ដោយមានការប្រើប្រាស់ វត្ថុធាតុដើម ដូចជា ស៊ីម៉ង់ត៍ និង កាកសំនល់ មួយចំនួនផ្សេងទៀតលាយ បញ្ជូលគ្នា ស្របពេលដែល រូបមន្ត ក្នុងការធ្វើអោយ ស៊ីម៉ង់ត៍ខាងលើ សំងួតលឿន គឺជារឿងសម្ងាត់ ដ៏កំពូលមួយ ៕

<object width="499" height="428" data="http://www.youtube.com/v/SObzNdyRTBs&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/SObzNdyRTBs&rel=1" /></object>

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ដេលីម៉ែល