ស្បែកមុខ ជង្គង់ និង កែងដៃ ភ្លឺរលោង ទន់ ម៉ដ្ឋល្អ នៅលើស្បែកដងខ្លួន គឺជាបំណង
របស់ស្រ្តីគ្រប់រូប។ ខាងក្រោមនេះ ជាវិធី ងាយៗ សំរាប់មិត្តស្រី្ត គ្រប់រូប៖

១/ ប្រើទឹកក្រូចឆ្មា អាចជួយកាត់បន្ថយ អាចន៍រុយ និង កោសិកាស្បែកចាស់ ដោយ
លាបទឹកក្រូចឆ្មា ទៅលើស្បែក មុនពេលចូលគេងនៅពេលយប់ រយៈពេល១សប្តាហ៍
វានឹងជួយសំអាតស្បែក ឱ្យមានភាពភ្លឺរលោង ទន់ ស ម៉ដ្ឋ។

២/ អ្នក ក៏អាចទឹកក្រូចឆ្មាស្រស់ កន្លះពែង ចូលទៅក្នុងអាងមុជទឺក ហើយត្រាំខ្លួនអ្នក
រយៈ ២០នាទី ដើម្បីព្យាបាលស្បែកនៅដងខ្លួនរបស់អ្នកទាំងមួល ដែលខូច។

៣/ កំចាត់អាចន៍រុយ នៅលើផ្ទៃមុខ ដោយយកក្រូចឆ្មា ត្រដុសនៅលើស្បែកមុខ នៅ
មុនពេលចូលគេង ហើយលាងសំអាតមុខ ជាមួយនឹងទឹកត្រជាក់ នៅពេលព្រឹក។

៤/ ធ្វើម៉ាស់ ដែលមានជាតិសំណើម បិតមុខសំរាប់ស្បែកស្ងួត ដោយលាយបញ្ចូល
គ្នាជាមួយនឹង ទឹកឃ្មុំ ក្រូចឆ្មារ និង ប្រេងអូលីវ។ បន្ទាប់មក លាបទៅលើផ្នែកស្បែក
ដែលស្ងួត ហើយទុកឱ្យវាស្ងួត ហើយលាងសំអាត ដោយទឹកក្តៅឧណ្ណៗ។

៥/ មានស្បែកភ្លឺរលោង ដោយប្រើទឹកក្រូចឆ្មា ២ស្លាបព្រាបាយ ស្រា vodka ២ស្លាប
ព្រាបាយ បន្ទាប់មក ប្រើសំឡីត្បារត្រចៀក លាបលើផ្ទៃមុខ ហើយលាងសំអាត
ចេញ។

៦/ ជំរុះកោសិកាស្បែកងាប់ ដោយកាត់ចំណិតក្រូចឆ្មា ជ្រលក់ទៅក្នុងស្ករ កន្លះស្លាប
ព្រាកាហ្វេ ជូតទៅលើផ្ទៃមុខ ឱ្យបានរយៈពេល ៣នាទី ធ្វើបែបនេះ ជារៀងរាល់យប់
នឹងធ្វើឱ្យ កោសិកាស្បែកងាប់របស់អ្នក រស់ឡើងវិញ និង មានភាពស្រស់ថ្លា។

ដោយ៖ វណ្ណៈ
ប្រភព៖ wikihow