(ភ្នំពេញ)៖ សពលោក កែម ឡី បានប្តូរមកដាក់លើគ្រែទឹកកក កាលពីវេលាម៉ោង ១:៤៥នាទីព្រឹក ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ ហើយត្រូវបាន រៀបចំរួចរាល់ នៅវេលាម៉ោង ៤:៣០នាទីព្រឹក ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦។នេះបើតាមការបង្ហោះឲ្យដឹងនៅលើ Facebook Pageផ្លូវការរបស់ លោក កែម ឡី នៅមុននេះបន្តិច។

យោងតាម Facebook Page ដដែលបានបញ្ជាក់ថា ដូចសេចក្តីប្រកាសកន្លងមក សពរបស់លោក កែម ឡី នឹងមិនត្រូវបូជានោះទេ។

គួរបញ្ជាក់ថា គ្រែទឹកកកដាក់សាកសពលោក កែម ឡី គឺជាផ្តល់ជូនដោយ ព្រះសង្ឃមួយព្រះអង្គដែលគង់នៅប្រទេសបារាំងបានប្រគល់ជូនដល់ ក្រុមគ្រួសារសពលោក កែម ឡី ដើម្បីរក្សាសាកសពឲ្យបានយូរ។

តាមការបញ្ជាក់ឲ្យដឹងពីគ្រួសារសពថា សពលោក បណ្ឌិត កែម ឡី នឹងដង្ហែរទៅកាន់ខេត្តតាកែវនៅថ្ងៃអាទិត្យទី១៧ ខែកក្កដា ឆ្នាំ២០១៦ដោយ មានក្បួនរថយន្ត និងថ្មើរជើងតាម ផ្លូវសំខាន់ៗមួយចំនួន តែយ៉ាងណា ក្រុមគ្រួសារសព នៅមិនទាន់អាចបញ្ជាក់បានថា សព លោក កែម ឡី នឹងត្រូវបញ្ចុះនៅពេលណានៅឡើយទេ៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី