ព័ត៌មានអន្តរជាតិ ៖ មន្រ្តីសន្តិសុខ ២ រូប ត្រូវបានចាប់ឃាត់ខ្លួនពាក់ព័ន្ធគ្រោះថ្នាក់បំផ្ទុះទូកល្បឿន លឿន ដឹក ប្រធានាធិបតី ប្រទេស Maldives លោក Abdullah Yameen អំឡុងខែ កញ្ញា កន្លង ទៅនេះ ។

ដើមឡើយ តាមការគូសបញ្ជាក់ ពីសំណាក់មន្រ្តី ផ្លូវការ ប្រទេស Maldives អោយដឹងថា ករណីបំ ផ្ទុះទូកល្បឿនលឿនលើកនោះ គឺជា ការប៉ុនប៉ងធ្វើ អត្តឃាត ។ ទូកល្បឿនលឿនដែល ទទួលរង នូវគ្រោះអកុសលមួយនេះ គឺចេញប្រតិបត្តិការ ដឹកបេក្ខភាព ប្រធានាធិបតី ប្រទេស Maldives ក៏ដូចជា គណៈរដ្ឋមន្រ្តីឯទៀត ពី អាកាសយានដ្ឋាន ក្រោយ ដំណើរទស្សនកិច្ចទៅ កាន់ប្រទេស អារ៉ាប់ ប៊ីសាអ៊ូឌីដ ចូលរួមកម្មវិធីបុណ្យសាសនា ម៉ូស្លឹម ដ៏ធំ ប្រចាំឆ្នាំ បុណ្យ Hajj ថ្ងៃទី ២៨ ខែ កញ្ញា ។ ខណៈបេក្ខភាព ប្រធានាធិបតីប្រទេស ម៉ាល់ឌីវ រងរបួស ក្នុងនោះ ភរិយារបស់លោក ក៏ ដូចជា ជំនិត ២ រូបផ្សេងទៀត បានទទួលរងរបួសស្រាល ដូចគ្នាដែរ ។

រដ្ឋាភិបាល ក្នុងស្រុក ប្រទេស ម៉ាល់ឌីវ ដំបូងឡើយ បំភ្លឺអោយដឹងថា ដោយ ដាក់បន្ទុកស្តីបន្ទោស ទៅលើបញ្ហាគ្រឿងម៉ាស៊ីន នាំអោយទូកល្បឿនលឿនជួបគ្រោះអកុសល ។ ដោយឡែក មកទល់ បច្ចុប្បន្នភាព រដ្ឋមន្រ្តីមកពីការិយាល័យប្រធានាធិបតី ផ្តល់ជាកិច្ចសម្ភាសន៍ ដល់ភ្នាក់ងារសារព័ត៌ មានដោយមានជំនឿជាក់អោយដឹងថា គ្រោះអកុសលលើកនេះ គឺជាការប៉ុន ប៉ង់ធ្វើឃាត បញ្ចប់ ជីវិត ប្រធានាធិបតី លោក Yameen ។ លោកបន្តអោយដឹងថា ករណី ផ្ទុះទូក ដោយដាក់បន្ទុកទៅ លើបញ្ហាគ្រឿងម៉ាស៊ីន ត្រូវបានក្រុមអ្នកស៊ើបអង្កេត មកពី សហរដ្ឋអាមេរិក អារ៉ាប់ ប៊ី សាអ៊ូឌីដ អូស្រ្តាលី និង ស្រីលង្កា ច្រានចោលព្រមៗគ្នា ។ ចុងបញ្ចប់ បុគ្គល ២ រូប ត្រូវបានចាប់ឃាត់ខ្លួន អំ ឡុងថ្ងៃអង្គារ កន្លងទៅនេះ នោះគឺ មន្រ្តីសន្តិសុខ ២ រូប ។ ពុំទាន់មានការគូសបញ្ជាក់អោយច្បាស់ ថាអ្នកទាំងពីរ លូកដៃដោយផ្ទាល់នៅឡើយទេ ៕

- អាន ៖ ក្តៅៗ ៖ មានករណីផ្ទុះ ទូកល្បឿនលឿន ចំណុះ ដោយប្រមុខរដ្ឋាភិបាល

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី