អ្នកជំនាញរបស់ក្រុមហ៊ុន iFixit បានធ្វើការ "ដោះខ្ចៅ" Macbook Air ដែលទើបតែបង្ហាញមុខ
និងបានសង្កេតឃើញថា ឧបករណ៍រក្សាទុកឯកសារ ទំរង់ជា SSD នោះអាចធ្វើការផ្លាស់ប្តូរ
បាន ។
Laptop ថ្មីរបស់ Apple នៅរក្សាកំរាស់ ១៧ មីលីម៉ែត្រនៃម៉ូដែលឆ្នាំ កន្លងទៅ ដដែល ។
ម៉ាស៊ីនបានធ្វើការ Upgrade អោយប្រសើរឡើងពី chip Core ២ Duo ជា Core i ជំនាន់ទី ២
និង port Thunderbolt មានល្បឿនលឿន ។
ចាប់ផ្តើមបើកខ្ចៅនៅផ្នែកខាងក្រោយ...
បើកសន្ទះខាងខ្នងចេញ...ការរចនាផ្នែកខាងក្នុងគឺដូចទៅនឹង ផលិតផលចាស់
ឧបករណ៍រក្សាទុកឯកសារ ទំរង់ជា SSD អាចដោះចេញបាន និង ងាយស្រួលក្នុងការផ្លាស់
ប្តូរ ។ តែ RAM របស់ម៉ាស៊ីនត្រូវបានដាក់ជាប់ជាមួយ Motherboards តែម្តង(មិនអាចយក
ចេញបាន) ។ ដូច្នេះអ្នកទិញត្រូវធ្វើការត្រួតពិនិត្យ RAM ជាមុន មុននឹងទិញ ។
ដោះថ្ម របស់ MacBook Air
ថ្មនេះអាចប្រើជាប់រហូត បានក្នុងរយៈពេលពី ៥ ទៅ ៧ ម៉ោង និងរយៈពេលរង់ចាំគឺ ១ខែ ។
ដោះបន្ទះសៀគ្វី Wi-Fi, Bluetooth ...
នៅក្នុងបន្ទះសៀគ្វី មាន Chip សំរាប់ចាប់ Wi-Fi (ពណ៌ក្រហម) និង Bluetooth ៤.0 (ពណ៌
ទឹកក្រូច) ។
ដោះ ឧបករណ៍សំរាប់ធ្វើអោយត្រជាក់ម៉ាស៊ីន...
Card សំលេង ដូចគ្នានឹងគំរូ ចាស់ឆ្នាំទៅ...
សំណុំកាប ភ្ជាប់ពី Motherboards ទៅ Keyboards មានបញ្ចេញពន្លឺ...
យក Motherboards ចេញពីតួ...
ផ្នែកខាងមុខ របស់ Motherboards មាន chip Core i៥ ២៥៥៧M មានភ្ជាប់រួចជាស្រេចនូវ
card VGA Intel HD ៣០០០ (ពណ៌ក្រហម) និង chip Intel control របស់ ports ទាំងឡាយ
(ពណ៌ទឹកក្រូច) ក្នុងនោះមានទាំង Thunderbolt ផងដែរ ។
ផ្នែកខាងខ្នងមាន RAM ៤GB របស់ Hynix ភ្ជាប់ជាមួយ Motherboards តែម្តងមិនអាចធ្វើការ
ផ្លាស់ប្តូរបានឡើយ(ពណ៌ក្រហម) ។ Chip គ្រប់គ្រង port ២ របស់ USB ២.០ របស់ SMSC ។
យក Speaker ចេញ...
អេក្រង់ LED ១៣,៣ inch មាន resolution ១៤៤០ x ៩០០ pixel
ផ្នែកផ្សេងៗរបស់ MacBook Air នៅក្រោយពេលដោះចេញ ៕
(ពី iFixit)
រដ្ឋា