CamNews

ខ្សែអាថ៍វីដេអូ ផ្លូវការ ណែនាំពីរបៀប ជួយកូនតូច ពេលគេឈ្លក់ម្តងៗ

ព័ត៌មានអ​ន្តរជាតិ ៖ St John Ambulance, the British Red Cross and St Andrew's First Aid របស់ ចក្រភពអង់គ្លេស បានធ្វើការសហការគ្នា ដោយមានការសិក្សាស្រាវជ្រាវ រកឃើញនូវវិធីសាស្រ្តថ្មីស្តី ពីបទអន្តរាគមន៍ ជួយសង្គ្រោះ ពេលកូនតូចៗឈ្លក់ ទៅកាន់បណ្តា អាណាព្យាបាលគ្រប់រូប​ នេះបើ យោងតាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស ស្កាយ ។

បើយោងតាមការសិក្សាស្រាវជ្រាវ រកអោយឃើញថា បណ្តាអាណាព្យាបាល ក៏ដូចជា ឪពុកម្តាយ ភាគច្រើន ពិតជាមិនបានដឹងថា ខ្លួនត្រូវធ្វើអ្វីអោយពិតប្រាកដនោះទេ នៅពេលដែលកូនៗតូចរបស់ ពួកគេឈ្លក់ ដោយនៅក្នុងនោះ អ្វីដែលពួកគាត់បានដឹង គឺបានដឹងត្រឹមតែ ការមិនផ្តល់នូវអាហារប្រ ភេទណា ដែលងាយធ្វើអោយកូនតូចឈ្លក់ ។ តួរលេខ សរបញ្ជាក់អោយឃើញថា ក្នុងចំណោម បណ្តាឪពុកម្តាយ ១ ពាន់នាក់ ដែលមានកូនក្រោម ៥ ឆ្នាំ នៅក្នុងនោះ មាន ៣៨ ភាគរយ ដែលធ្លាប់ បានឃើញកូនតូចរបស់ពួកគេឈ្លក់ ។ អ្វីដែលជាបញ្ហាចោទ នាពេលនេះ គឺថា ត្រូវធានាអោយបាន ថា លោកអ្នក ជាឪពុកម្តាយ ត្រូវច្បាស់ក្នុងចិត្ត ថាចេះវិធីសាស្រ្តផ្លូវការ ជួយគេ ពេលឈ្លក់ម្តងៗ ។

លោក Clive James មន្រ្តីបង្វឹកមកពី St John Ambulance បានគូសបញ្ជាក់អោយដឹងថា ៖ បើសិន ណាកូនតូចៗ​ របស់អស់លោកអ្នក ឈ្លក់មែននោះ ត្រូវធានា អោយបានថា លោកអ្នក អាចជួយពួក គេបានទាន់ពេលវេលា ពោលត្រូវ ប្រញាប់ យកគេ ដាក់ដាំក្បាលចុះក្រោម ដោយស្របទៅតាមជើង របស់លោកអ្នក ខណៈមានការគាំពារ និង គាំទ្រ ដោយដៃម្ខាងរបស់លោកអ្នក ហើយដៃម្ខាងទៀត របស់អស់លោកអ្នក ត្រូវលាឡើង រួចទះខ្នងគេ អោយបាន ៥ ដង ធ្វើយ៉ាងដូច្នេះ ដើម្បីអោយរបស់ ដែលគេបានឈ្លក់នោះ វាខ្ទាតចេញមកក្រៅវិញ យ៉ាងណាមិញ បើសិនណា គេ (កូនតូច) នៅតែបន្ត ឈ្លក់នៅឡើយនោះ ត្រូវផ្ងារគេឡើង នឹងយកម្រាមដៃពីរ ទៅធ្វើចលនា ចុះឡើង (សង្កត់) នៅចំចុង ដង្ហើមរបស់គេ ។ ជាការពិត បើសិនណា​ ធ្វើយ៉ាងដូច្នេះ ច្រើនដង នៅតែមិនមានប្រសិទ្ធភាព លោក អ្នកត្រូវប្រញាប់ ហៅរថយន្តសង្គ្រោះបន្ទាន់ នាំយកគេ ទៅមន្ទីរពេទ្យ ជាបន្ទាន់ ៕

បញ្ជាក់ ៖ ចុចត្រង់នេះ ដើម្បីទស្សនា វីដេអូ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស្កាយ